ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ចេញវិញ្ញាបនប័ត្រចុះបញ្ជីឲ្យក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ​ នៅខេត្តកណ្តាល

 ភ្នំពេញ៖  គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ​ នៅខេត្តកណ្តាល ។

១. “EHM EASYHOME MANUFACTURING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងប្រអប់ដាក់ឥវ៉ាន់ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៤៩៧នាក់។

២. “YNTEX CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៧លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩១៩នាក់ ៕