តារាចម្រៀងមានដើមកំណើតមកពីខេត្តបាត់ដំបងដែលមានឈាមជ័រអ្នកសិល្បៈនិងជាក្មួយបង្កើតលោកកែវ សារ៉ាត់ បានអះអាងថា រូបគេជាក្មួយបង្កើតលោក កែវ សារ៉ាត់ ជាអ្នកចម្រៀងដ៏ល្បីក្នុង ទស្សវត្តិន៍ឆ្នាំ១៩៨០ដែលបានស្លាប់នៅសហរដ្ឋអាមេរិក។ ដោយចង់ប្រឡូកចូលក្នុងវិស័យសិល្បៈមួយរយៈគេមានមហិច្ចតាចង់ស្នងតំណែងរបស់លោកមា របស់គេ ប៉ុន្តែជាអកុសលគ្មានភ័ព្ធវាសនាទៅវិញ ។
លោកកែវ តារាភព អាយុ ២៦ឆ្នាំ បានហក់ចូលប្រឡូកក្នុងវិស័យសិល្បៈ នៅឆ្នាំ២០១០ នៅក្នុង ផលិតកម្មរស្មីស្ទឹងសង្កែ និងផលិតកម្ម ស្វាងតារា ដោយច្រៀងបានចំនួន ៤បទ ដែលសុទ្ធជាប្រភេទបទមនោសញ្ចេតនា ។
មុនចូលច្រៀងឱ្យផលិតកម្ម គេធ្លាប់បានហាត់រៀនជាមួយគ្រូជនជាតិខ្មែរ និងជនជាតិបារាំង ដែលបើកសាលា បង្ហាត់ភ្លេងនៅឯស្រុកកំណើតរបស់គេនាភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ពេលចូលសិល្បៈគ្រានោះ គេទទួលបានការកោតសរសើរពីគ្រូៗថា គេច្រៀងពីរោះទាំងបទសម័យ ទាំងបទបុរាណ ។
តារាភព ចូលហាត់ច្រៀង ដោយសារមាននិស្ស័យខាងសិល្បៈ និងចង់ក្លាយជាតារាចម្រៀង ម្នាក់ស្នងតំណែងពីលោកមា របស់គេ ដែលជាអ្នកចម្រៀងល្បីឈ្មោះកែវ សារ៉ាត់ ។ តារាភពបញ្ជាក់ប្រាប់ ថា“ ខ្ញុំជាក្មួយរបស់លោកពូកែវ សារ៉ាត់ពិតៗ ។ ខ្ញុំមិនធ្លាប់បានជួបគាត់ទេ ព្រោះកាល គាត់ចេញទៅរស់នៅជំរំ ខ្ញុំទើបនឹងកើត ហើយនៅពេលគាត់ចេញទៅរស់នៅអាមេរិក ខ្ញុំទើបនឹងដឹងក្តី ។ ប៉ុន្តែខ្ញុំធ្លាប់បានឮប្រវត្តិរបស់គាត់ខ្លះៗអំពីឪពុកម្តាយ និងបងប្អូនខ្ញុំនិយាយប្រាប់” ។
តារាភពនិយាយថា“ខ្ញុំមិនអាចច្រៀងដូចពូខ្ញុំទាំងស្រុងបានទេ ព្រោះពូខ្ញុំគាត់ដើរមុនខ្ញុំ មានបទពិសោធន៍ជាងខ្ញុំ ដូច្នេះខ្ញុំសុំតែត្រឹមតែពាក់កណ្តាលគាត់គឺអាចស្នងតំណែងរបស់គាត់ បានហើយ”។
ប៉ុន្តែសព្វថ្ងៃនេះមិនទាន់ប្រាកដថា គេនឹងជ្រកនៅក្នុង ទ្រនំផលិតកម្មណាមួយនៅឡើយ។
តារារូបនោះបានឲ្យដឹងថា សព្វថ្ងៃនេះមូលហេតុដែលលោកមិនអាចឈានជើងចូលវិថីសិល្បៈបាន ដោយសារតែមិនមានខ្សែរយៈដូចតារាផ្សេងៗទៀត។ ហើយបទកន្លងមកបានចេញផ្សាយនៅផលិត កម្ម ស្វាង តារា ទទួលបានការគាំទ្រមានបទ «មិនចាប់ទើសទាល់ទេនួនល្អង » និងក្រោយមកមានបទ ដែលចេញនៅផលិតកម្ម អេក ធូ អូ ចន្លោះឆ្នាំ២០១៣និង២០១៤ មានបទ មិនដើរ លើដានស្នេហ៏ចាស់ ដែលកំពុងតែទទួលបានការគាំទ្រតាមបណ្តាលយូធូបនិងមិនបានចេញលក់នោះទេ។
ទោះជាមិនបានឆ្លងកាត់ការប្រឡូកផលិតកម្មធំៗ និងមានការជួយជ្រោមជ្រែងដូចតារាសិល្បៈដ៏ទៃក៏ពិតមែន ប៉ុន្តែ កែវ តារាភព នៅតែមានមហិច្ចតាចង់ប្រឡូកចូលសិល្បៈឡើងវិញ តែឥឡូវទំនងជាគ្មានភ័ពវាសនាទេ ទោះជាចង់ស្នងត្រកូលពីពូរបស់ខ្លួន លោក កែវ សារ៉ាត់នោះក៏ដោយ។
តារាចម្រៀងដែលមានឈ្មោះបោះសម្លេងកាលពីឆ្នាំ២០១១ និង ២០១២ ម្ចាស់បទ«មិនដើរលើដានស្នេហ៍ចាស់» លោក កែវ តារាភព បានបាត់មុខពីពិភពសិល្បះបន្ទាប់ពីខ្លួនបានល្បីមួយឆាវរួចមក។
រហូតមកដល់ពេលនេះគេមិនដែលឃើញលោកច្រៀងនៅក្នុងផលិតកម្មណាឡើយ។តែនៅខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះលោកបានចេញចម្រៀងមួយបទ ចំណងជើងថា «ចង់បែក បែកទៅ» ដែលបទចម្រៀងនេះគ្មានជ្រកក្រោមផលិតកម្មណានោះទេ ពោលគឺលោកផលិតឡើងដោយខ្លួនឯងតែម្តង។
តារាចម្រៀងដែលត្រូវជាក្មួយប្រុសបង្កើតរបស់លោក កែវ សារ៉ាត់(ម្ចាស់បទស្រណោះដីខ្មែរ) មានទឹកដមសម្លេងពិរោះក្រអួនក្រអៅ ជាពិសេសសម្លេងស្រែករបស់គាត់ ស្រែកផុតដង្ហើមចោល ស្រែកបានខ្ពស់ខ្លាំងណាស់។
ស្រាប់តែនៅពេលថ្មីៗនេះលោក កែវ តារាភព បានធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយលោកបានបង្ហាញខ្លួនច្រៀងចម្រៀងមួយបទមានចំណង់ជើងថា« អាកូនឈាមថោក»ជាមួយនឹងបងប្រុសរបស់លោក នៅផ្ទះរបស់លោកផ្ទាល់ហើយត្រូវបានគេថតយកមកផុសនៅក្នុងយូធូប សម្លេងគាត់ពិតជាពិរោះខ្លាំងណាស់ ស្រែកកប់ៗតែម្ដងចង់ពិរោះជាងម្ចាស់ដើមទៀត។
កែវ តារាភព ជាកូនទីពីរក្នុងចំណោមបងប្អូន៤នាក់ (ស្រី២) ។ ឪពុកម្តាយរបស់គេជាអាជីវករ លក់ខោអាវនៅផ្សារក្បាលខ្មោច ក្នុងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។តារារូបនោះ មានសំឡេងច្រៀងពីរោះស្រដៀងសំឡេងអ្នកចម្រៀង កែវ សារ៉ាត់ ។ គេបានអះអាងថា គេជាក្មួយបង្កើតរបស់អ្នកចម្រៀងរូបនេះ ៕