ទីបំផុតទៅ ផែនការវិលចូលស្រុកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០១៩ របស់សម រង្ស៊ី និងបក្សពួក គ្រាន់តែជាប៉ាហ៊ីសម័យថ្មីមួយឈុតដែលសម្តែងតាមបណ្តាញសង្គមហ្វេសប៊ុក ឆ្ពិនភ្នែកអ្នកគាំទ្រងរបស់ខ្លួនប៉ុណ្ណោះ ។
ប៉ាហ៊ីលេីកនេះ សម រង្ស៊ី និងបក្សពួកលេងបានទាក់ទាញគួរសម ដោយរៀបចំឆាកឈុត និងជាការសម្តែងដ៏ប៉ិនប្រសប់ក្នុងកំរិតសមរម្យល្មមអាចបំភាន់ភ្នែកអ្នកទស្សនាទូទៅខ្លះ និងអ្នកគាំទ្រខ្លួន។
ប៉ុន្តែទោះជាសម្តែងបានល្អប៉ុណ្ណាក្តី ក៏ប៉ាហ៊ី នៅតែជាប៉ាហ៊ី ដែលមហាជននិងទស្សនិកជនភាគច្រេីន ពិសេសអ្នកស្គាល់តួអង្គសម្តែងច្បាស់ ដឹងប្រាកដក្នុងចិត្តថា មិនមែនជាការពិត។ ទោះយ៉ាងណាប៉ាហ៊ី វាគ្រាន់តែជាការសម្តែងឆ្ពិនភ្នែក និងកំដរអារម្មណ៍ប៉ុណ្ណោះ គ្មានការពិតទេ។
អ្វីដែលជាការពិតគឺ ទោះបីដឹងថា វាជាការសម្តែងឆ្ពិនភ្នែក ផលិតផលដែលប៉ាហ៊ីលក់ជាផលិតផលគ្មានគុណភាពក៏ដោយ ក៏នៅតែមានអ្នកចង់មេីល ចង់តាមដាន និងចង់សាកល្បងផលិតផលរបស់ប៉ាហ៊ី បន្ទាប់មកទេីបស្តាយក្រោយនិងខកចិត្ត។
ពេលនេះ ប៉ាហ៊ីក្រោមចំណងជេីងថា “ផែនការវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា” ដែលដឹកនាំនិងសម្តែងដោយសម រង្ស៊ី ដំណក់ឈាមចុងក្រោយនៃត្រកូលជនក្បត់ជាតិ តាមបណ្តាញសង្គមហ្វេសប៊ុក បានស្លេះមុនពេលកំណត់ ត្រឹមឈុតលេីកពេលទៅថ្ងៃក្រោយ អមជាមួយនឹងហេតុផលនានាជាច្រេីនតាមសិល្ប:របស់តួឯកប៉ាហ៊ីជេីងចាស់ម្នាក់នេះ។
ទស្សនិកជនមានតែរង់ចាំមេីលឈុតថ្មី ដែលតួអង្គឯកនិងជាអ្នកដឹកនាំរឿងឈ្មោះ សម រង្ស៊ី កំពុងត្រិះរិះឆ្នៃប្រឌិតឡេីងដេីម្បីសម្តែងជូនទស្សនាតាមហ្វេសប៊ុកជាបន្តទៀត។ ចំណែកអ្នកដែលសាកល្បង ជឿតាមគាត់ម្តងហេីយម្តងទៀត គ្មានអ្វីក្រៅពីបង់ខាតតែប៉ុណ្ណោះ ព្រោះវាគឺជាប៉ាហ៊ី មិនមែនពិតទេ ។
ប្រទេសជាតិមានសុខសន្តិភាព សេរីភាព ប្រាក់ខែឡើងខ្ពស់ និងមានការអភិវឌ្ឍន៏គ្រប់ទីកន្លែង បែរជាបុគ្គល ឈ្មោះ សម រង្សី មកស្រែកបំភ្លើសខុសរឿងឲ្យប្រជាពលរដ្ឋខ្មែរប៉ះបោរ ប្រឆាំងរាជរដ្ឋាភិបាល ខ្លួនឯង បង្ករភាពចលាចលក្នុងសង្គម អសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងបរទេសកំពុងរស់នៅសប្បាយរីករាយជាមួយក្រុមគ្រួសារ ៕