ក្រុមហ៊ុន ថៃ ប៊ុនរ៉ុងដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីមង់តិ៍ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាងឃុំល្អាងស្រុកដងទង់ខេត្តកំពតក្រោមអធិបតីភាបតីភាពរបស់ សម្តេចតេជោហ៊ុន សែននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
រោងចក្រស៊ីម៉ង់តិ៍ ថៃប៊ុនរ៉ុង នេះសាងសង់លើផ្ទៃដីទំហំជិត ៧០០ ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើបហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។
ចំពោះ វត្តមានរោងចក្រស៊ីម៉ង់ ថៃ ប៊ុនរ៉ុងនេះបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។រោងចក្រនេះអាចផ្តល់ការងាអចិន្ត្រៃយ៍ដល់បុគគលិកប្រមាណ៣៣៥នាក់ក្នុងនោះមានជន ជាតិបរទេសប្រមាណ៣៥នាក់ផង។
បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តចំនួន៥ ហើយរាប់ទាំងរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកនេះ ហើយរោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ង់តិ៍បានជិត ៨លានតោនក្នុងមួយឆ្នាំ។
សម្តេចតេជោបានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីបន្ថែម លើសមិទ្ធផលដែលយើងមានស្រាប់ ហើយការបង្កើតរោងចក្រនេះ គឺជាការបង្កើតឧស្សាហកម្មធុនធ្ងន់មួយរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកនៃវិស័យសំណង់ដែលកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ននេះ ជាពិសេសការសាងសង់សំណង់អាគារផ្សេងៗដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនិងគ្រប់វិស័យនានា។
សម្តេចតេជោបន្តទៀតថា ខេត្តកំពតយើងមានរោងស៊ីម៉ងត៍ចំនួន ៤រួមទាំងរោងចក្រផលិត វារីអគ្គិសនី១ផងដែរដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាយើង។
សម្តេចតេជោបានមានប្រសាន៍ថា ស៊ីម៉ង់ត៍គឺជាតម្រូវការដ៏ចាំបាច់នៅលើពិភពលោកពីព្រោះបច្ចុប្បន្ននេះគ្រប់សំណង់ទាំងអស់សុទ្ធ តែត្រូវការប្រើប្រាស់ស៊ីម៉ង់ត៍ដូចជា អគារបុរីលំនៅដ្ឋានសាលារៀន វត្តអារាម និងផ្លូវប្រភេទបេតុងជាដើម។
សម្តេចតេជោបានកោតសរសើរ ចំពោះក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតផលិតផលក្នុងស្រុក ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់និងធ្វើការនាំចេញផងដែរ។
ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីជំរុញអោយក្រុមហ៊ុន ត្រូវចូលរួមថែទាំ និងជុសជុលផ្លូវដែលខូចខាតផង ពីព្រោះផ្លូវថ្នល់ទាំងអស់បានបម្រើដល់ការដឹកជញ្ជូនស៊ីម៉ង់ត៍របស់ក្រុមហ៊ុនខ្លួនទៅកាន់គោលដៅអតិថិជនគ្រប់ទីកន្លែងផងដែរ។
សម្តេចតេជោបញ្ចាក់ថា ខេត្តកំពតគឺជាខេត្តដែលបានបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៦តាមរយៈនយោបាយ ឈ្នះ-ឈ្នះដែលរាជរដ្ឋាភិបាលបានដាក់ចេញហើយពេលនេះខេត្តកំពតបានប្រែក្លាយទៅជាខេត្តដែលមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរលើគ្រប់វិស័យ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងទេសចរណ៍ ព្រោះជាខេត្តជាប់តំបន់សមុទ្រ។
ខេត្តកំពតក៏ជាខេត្តដែលមានផលិតអំបិលផ្ទាល់ខលួន និងចែក ចាយអំបិលទៅកាន់បណ្តាខេត្តផ្សេងៗទៀតផង។ខេត្តកំពតយើងមានវារីអគ្គសនីនៅភ្នំកំចាយ ដែលមានអនុភាពប្រមាណ១៩៣ មេហ្គាវាត់ដែលកំពុងបម្រើនិងផ្គត់ផ្គង់អគ្គិសនីដល់គោលដៅអ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីវិធានការដោះស្រាយ និងការពារក្នុងពេលដែលកម្ពុជាខ្វះខាតអគ្គិសនីប្រើប្រាស់ នាពេលខាងមុខ ជាពិសេស សម្តេចតេជោបានអោយក្រ សួងរ៉ែ និងថាមពលគិតគូរ និងបង្កើនថាមពលអគ្គិសនីហើយសម្តេចបានមានប្រសាសន៍ថា៥ឆ្នាំទៀតកម្ពុជាយើងនឹងបង្កើនការតបណ្តាញអគ្គសនីនៅគ្រប់ទីកន្លែងទាំងអស់។
សម្តេចតេជោនាយករដ្ឋមន្ត្រីសន្យាថា នឹងនៅរួមដំណើរជាមួយប្រជាពលរដ្ឋកម្ពុជាក្នុងការដឹកនាំប្រទេសមិនតចជាង១០ឆ្នាំទៅមុខទៀត។ សម្តេចតេជោ ហ៊ុន សែន បានជូនពរចំពោះប្រជាពល រដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគា្ន។