រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទំហំនៃការខ្ចប្រាក់ពីដៃគូរអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២០ ក្នុងកម្រិត ១៤០០ លាន SDR( ជាទ្រព្យបំរុងអន្តរជាតិ) គោលដៅទ្រងទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលមធ្យមនិងវែង ដើម្បីម្បម្មកម្ពស់ភាពប្រកួតប្រជែង ព្រមទាំង ផលិតភាពសេដ្ឋកិច្ច ។
នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត ១ ៤០០ SDR ដោយ សំអាងទៅលើទិដ្ឋភាពសំខាន់ៗដូចជា កំណើនតម្រូវការ ទុនវិនិយោគកាន់តែគំហុក ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈ ទាំងទំហំ និងបរិមាណ និងគុណភាពសម្រាប់ជម្រុញ ហក់ឡើងនៃសេដ្ឋកិច្ចក្នុងដំណាក់កាលថ្មី។
ក្នុងគម្រោងដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២០ជាគម្រោងវិនិយោគ ក្នុងវិស័យសាធារណៈ សម្រាប់វិស័យអទិភាពក្នុងនោះប្រាក់កម្ចីសុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ស្ថិរភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន ក្នុងរយៈពេលវែង និងមធ្យមនៅតែមានចីរភាព និងនិភ័យកម្រិតទាបរួមជាមួយការបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងនិងការអនុវត្តន៍គម្រោង។
រាជរដ្ឋាភិបាលបានបញ្ជាក់ថា នឹងមិនបង្កើនជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ ព្រោះថានៅពេល ដែលសេដ្ឋកិច្ចរីកចម្រើននោះ សមត្ថភាពសាងសងរបស់កម្ពុជាកាន់តែខ្ពស់ជាងមុនជាក់ស្តែងផ្អែកលើលទ្ធផលនៃការវិភាគចីរភាពបំណុលសម្រាប់ការខ្ចីថ្មី ឆ្នាំ២០២០ ក្នុងកម្រិត១ ៤០០ លាន SDR គឺបានបង្ហាញគន្លឹះទាំង៤ របស់កម្ពុជាសុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់ ។
ក្នុងន័យនេះ ការកំណត់ពិដានក្នុងការខ្ចីថ្មី សម្រាប់ឆ្នា២០២០ក្នុងកម្រិត ១ ៤០០លាន SDR រាជរដ្ឋាភិបាលនឹងអាចចុះហត្ថលេខាខ្ចីប្រាក់ពីគេក្នុងចំនួន ២៩គម្រោង ក្នុងចំណោមគម្រោងសរុបចំ នួន៣២ រួមមាន ធនាគារពិភពលោកចំនួន៣គម្រោង ធនាគារអភិវឌ្ឍន៍អាស៊ី ៧គម្រោង។
ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ១គម្រោង សាធារណរដ្ឋប្រជាមានិត ចិន ៨គម្រោង ប្រទេសជប៉ុន២នគម្រោងសាធារណរដ្ឋកូរ៉េ ៣ គម្រោង សាធារណរដ្ឋបារាំង៣គម្រោង។
ព្រះរាជាណាចក្រថៃ ១គម្រោង និងសាធារណរដ្ឋឥណ្ឌាចំនួន ១គម្រោង ដើម្បីទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលមធ្យម និងវែង ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ព្រមទាំងផលិតភាពសេដ្ឋកិច្ច ។
សូមបញ្ជាក់ថា៖ សម្រាប់គម្រោងដែលគ្រោងអភិវឌ្ឍន៍នៅឆ្នា២០ ២០ ខាងមុខ ដែលចាត់ទុកជាវិស័យអទិភាពរួមមាន វិស័យថាម ពល (មានគម្រោងពង្រីកខ្សែបញ្ជូន ការសាងសង់អនុស្ថានីយ៍ គម្រោងធ្វើទំនើបកម្មខ្សែបញ្ជូន និងចែកចាយ) គម្រោងប្រព័ន្ធធារាសាស្រ្ត ( គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព និងគម្រោងការពារទឹកជំនាន់ជាដើម)។
បន្ថែមពីនេះ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងវិស័យអទិភាពផ្សេងៗទៀត ក្នុងវិស័យកសិកម្ម សុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត ហិរញ្ញវត្ថុបណ្តុះបណ្តាល និងវិស័យអប់រំ ៕