ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមបាតុករកំពុងទាញទម្លាក់កំណើនសេដ្ឋកិច្ចទីក្រុងហុងកុងនៅឆ្នាំនេះនិងឆ្នាំ២០២០

លោកស្រី Iris Pang សេដ្ឋវិទូនៅស្ថាប័នសេដ្ឋកិច្ចរបស់ប្រទេសចិន Greater China បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ទីក្រុងហុងកុងនឹងធ្លាក់ចុះ២.២%នៅឆ្នាំ២០១៩នេះ និងធ្លាក់ចុះបន្តទៀតក្នុងរង្វង់៥.៣% នៅឆ្នាំ ២០ ២០ ខាងមុខ ដោយសារតែក្បួនបាតុកម្មរបស់ប្រជាបាតុករដែលនេះបើតាមការចុះផ្សាយរបស់ CNBC។

ការប៉ាន់ប្រមាណពីកំណើនសេដ្ឋកិច្ចទីក្រុងហុងកុងរបស់ លោកស្រី Iris Pang ត្រូវបានធ្វើឡើងខណៈដែលក្បួនបាតុកម្ មរបស់ក្រុមបាតុករហុងកុងនៅ តែបន្តធ្វើឡើងអស់ រយៈពេលជា៥ខែកន្លង មកហើយនិងមិនទាន់ មាន សញ្ញាត្រូវបញ្ចប់នៅឡើយ។

លោកស្រី Iris Pang បានបន្ថែមថា កាលពីឆ្នាំ២០១៨ កន្លងទៅ ទីក្រុងហុងកុងអាចទាក់ទាញភ្ញៀវទេស​​​​​ចរមកពីចិនដីគោកក្នុងអត្រា ៨០% ក្នុងចំណោមភ្ញៀវទេសចរសរុបដែលទីក្រុងនេះទទួលបានប្រមាណជាង ៦៥លាន១សែន នាក់ ប៉ុន្តែបរិមាណនៃភ្ញៀវទេសចរនេះ បានបាត់បង់បន្តិចម្តងៗចាប់តាំងពីចុងឆ្នាំ២០១៩នេះរហូតដល់ឆ្នាំ២០២០ ប្រសិនបើក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ៕