ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រុស្ស៊ីរៀបចំមូលដ្ឋានឈរជើងឧទ្ធម្ភាគចក្រនៅភាគឦសានស៊ីរី ខណៈអវត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់​​

ទូរទស្សន៍ Zvezda TVបានផ្សព្វផ្សាយថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីកំពុងចាប់ផ្តើមរៀបចំមូលដ្ឋានឈរជើងឧទ្ធម្ភាគចក្រយោធារបស់ខ្លួននៅភាគឦសាននៃប្រ​ទេស​ស៊ីរី ខណៈដែលអវត្តមាន​កងទ័ពអា​មេរិក​នៅក្នុង​តំ​បន់នោះ។

Zvezda TVដដែលបានដកស្រង់សម្តីរបស់មន្ត្រីការពារជាតិរុស្ស៊ី ដែលបានលើកឡើងថា រុស្ស៊ីនឹងដាក់បញ្ឈរជើងបម្រុងនូវឧទ្ធម្ភាគចក្រប្រភេទ Mi-35 និងឧទ្ធម្ភាគចក្រ Mi-8ដែលជាឧទ្ធម្ភាគចក្រដឹកជញ្ជូនសម្ភារៈ​សឹកនិងយោ​ធា​រុស្ស៊ី​។

រុស្ស៊ីក៏នឹងដាក់ពង្រាយផងដែរនូវប្រព័ន្ធមីស៊ីលប្រភេទ Pantsirដែលជាប្រភេទមីស៊ីលបាញ់ពីដីទៅលើអា​កាស ក្នុងគោលដៅការពារពីចម្ងាយលើកងទ័ពថ្មើរជើងកងកម្លាំងរថក្រោះនិងការដឹកជញ្ជូនគ្រឿងយុទ្ធោ​បករណ៍ផ្សេង​ទៀត ៕