ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយករដ្ឋមន្រ្តី​​​ស្នើក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញាក្នុងលើកលែងទោសឲ្យ​​នៅក្រៅឃុំពាក់ព័ន្ធនឹងអំពើធ្វើរដ្ឋប្រហារ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់រោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង»នៅខេត្តកំពត សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលត្រូវ​បានចាប់ខ្លួននិង​ឃុំខ្លួន​ពាក់​ព័ន្ធ​ក្នុងគម្រោងធ្វើរដ្ឋប្រហារ៩ វិច្ឆិកា ២០១៩ មិនបានសម្រេចនោះ សម្តេចតេជោបានស្នើអោយក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការនិងព្រះរាជអាជ្ញា ក្នុងការដោះលែងអោយនៅក្រៅឃុំតាមរយៈការ​ស្នើសុំពីសាមីខ្លួន​ពីក្រុម​គ្រួ​សារ​ឬពីមេធាវី។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបងប្អូនទាំងអស់នោះ ជាអ្នកដែលចាញ់ឧបាយកលបោកការឃោសនារបស់ក្រុមជនក្បត់ជាតិ។ការអនុគ្រោះដល់អ្នកចាញ់បោកទាំងនេះគឺជាដំណើរនៃបង្រួបបង្រួមជាតិ ពីព្រោះអ្នកទាំង​នោះ​​​ចាញ់បោកក្រុមជនក្បត់ជាតិ ដែលពួកគេគ្រោងប្រើឈាមបងប្អូនប្រជាពលរដ្ឋ ដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ពួកគេ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអ្នកដែលរត់ទៅក្រៅស្រុក ហើយបើចូលមកវិញត្រូវអាជ្ញាធរ ឬសមត្ថកិច្ចចាប់ខ្លួន ត្រូវរាយការណ៍មកសម្តេចតេជោតាមរយៈ Facebook ផ្ទាល់របស់សម្តេចក៏បានដែរ ៕