ភ្នំពេញ៖កិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរី(FTA)រវាងកម្ពុជា-ចិនដែលគ្រោងនឹងធ្វើឡើងនៅដើមខែធ្នូឆ្នាំ២០១៩នេះហើយ ជាបើកឱកាសកាន់តែច្រើនដល់ប្រទេសកម្ពុជាជាពិសេសការពង្រីកវិសា លភាពនៃការធ្វើពាណិជ្ជកម្មនិងវិនិយោគនេះបើតមការលើកឡើងរបស់អ្នកវិនិយោគកម្ពុជា។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសេ៊រីរវាងកម្ពុជានិងចិនជាសញ្ញាមួយដ៏ល្អមែនទែនសំរាប់កម្ពុជានាពេលខាងមុខនេះដែលកិច្ចព្រម ពរៀងនេះប្រទេសណាក៏ចង់បានដែរហើយចំពោះកម្ពុជានឹងបង្កើនការទាក់ទាញកាន់តែច្រនចំពោះការវិនិយោគនិងការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិន ។
លោកឧកញ៉ាបានពន្យល់ថាតាមពិតដោយសារតែវិបត្តិនៃសង្រ្គាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកធ្វើឲ្យរោងចក្រដែលផលិតនាំចេញទៅចិនជាប់ពន្ធដូច្នោះអាចងាកមកប្រទេសបកម្ពុជាវិញដើម្បីផលិតនាំទៅកាន់ប្រទេសចិនវិញមិនខុសពីការទទួលបាន GSPរបស់អាមេរិក និង EBA ពីអឺរ៉ុបនោះទេ បើយើងទទួលបានពីចិនគឺជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
អ្នកវិនិយោគខាងលើថា«កិច្ចព្រមព្រៀងសេ៊រីរវាងកម្ពុជានិងចិននាពេលខាងមុខនេះ នឹងអាចជំនួសបានEBAពីអឺរ៉ុបផងដែរ ព្រោះកន្លងមកដូចប្រទេសវៀតណាមក៏ទទួលបានកិច្ចព្រមព្រៀងសេ៊រីពីសហរដ្ឋអាមេរិកផងដែរ ហើយជារួមប្រទេសណាក៏ដោយដែលទទួលបានអនុគ្រោះពីប្រទេសធំៗនោះនឹងអាចពង្រីកវិសាលភាពផ្នែកពាណិជ្ជកម្មឆ្លងដែន»។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមរំពឹងថា«ខ្ញុំតាមពិតក្នុងនាមវិស័យឯកជនបានរង់ចំាដំណឹងនេះជាយូរមកហើយដែលជាក់ស្តែងកន្លងទៅរដ្ឋាភិបាលបានបិទល្បែងអ៊ីនធ័រណែតនៅខេត្តព្រះសីហនុដើម្បីជំនួសមក វិញនូវពាណិជ្ជកម្មសេរីហើយយើងខ្ញុំចង់ឲ្យខេត្តព្រះសីហនុដំណើរឡើងវិញជាមួយការវិនិយោគថ្មីៗ»។
លោកឧកញ៉ាលើកឡើងថា កាលណាមានពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិនកើតឡើងនោះនឹងធ្វើឲ្យសហគ្រាសក្នុងស្រុកមានការរីកចម្រើនកាន់តែខ្លាំង។ទី១ អាចនាំម៉ាស៊ីនទំនើបមកពីចិនដោយរួចពន្ធនិងទី២សហគ្រាសក្នុងស្រុកនឹងរីកចម្រើនជាងមុន ហើយក្នុងនាមសហគ្រាសក្នុងស្រុកសូមអបអរសាទរនូវកិច្ចព្រមព្រៀងនេះ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរីរវាងកម្ពុជា និងចិនគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៩នេះ ដែលភាគី ទាំងពីររំពឹងថា កិច្ចព្រមព្រៀងនេះនឹងនាំឲ្យកម្ពុជាមានឱកាសកាន់តែច្រើនក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគជាមួយនិងប្រទេសចិនជាពិសេស ការនាំចេញផ្ទាល់ដោយមិនជាប់ពន្ធផងដែរ។
លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសដែលសម្ដេច តេជោចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នៅទីក្រុងបាងកកប្រទេសថៃ ដែលភាគីចិនបានប្រកាសគាំទ្រចំពោះគម្រោងនៃការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុ។
ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នាជាពិសេសលើជំនួយឥតសំណង ដើម្បីជួយដល់ការអភិវឌ្ឍ ខេត្តព្រះសីហនុ ហើយចិននឹងគាំទ្រក្នុងការរៀបចំនៃកិច្ចប្រជុនេះដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរ ៕