ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រះបរមសព សម្តេចព្រះរៀម នរោត្តមបុប្ផាទេវី បានដង្ហែរមកដល់មាតុភូមិកម្ពុជាហើយ

ភ្នំពេញ៖  ព្រះបរមសព សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែរមកដល់មាតុភូមិកម្ពុជាវិញហើយ នៅម៉ោងប្រមាណជិត ៨ យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

 គេសង្កេតឃើញមានការនិមន្ត យាង និងអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំ រាជវង្សានុវង្ស មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិល្បៈករ សិល្បៈការិនី មកពីព្រះមរបរាជវាំង ក្រសួង ស្ថាប័នរដ្ឋ ទៅចាំទទួលព្រះសពយ៉ាងច្រើនកុះករ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

ក្បួនព្រះទីនាំងរថយន្តបានដង្ហែព្រះបរមសព សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ចេញពីព្រលានអន្តរជាតិភ្នំពេញឆ្ពោះមកកាន់វត្តបទុមវតី ដែលនៅទីនោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត នៃសម្ដេចព្រះមហាក្សត្រីយានី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ស្ដេចយាងរង់ចាំទទួលព្រះបរមសព ព្រះរាជបុត្រីច្បងរបស់ព្រះអង្គ ដែលត្រូវប្រារព្ធព្រះរាជពិធីបុណ្យនៅទីនោះ ៕