ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មទាំងស្រុងឡើងវិញលើអ៊ីរ៉ង់

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា សហរដ្ឋអាមេរិកបានសម្រេចកាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកានេះ ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងស្រុងឡើងវិញលើប្រទេសអ៊ីរ៉ង់ ក្រោយពីសាធារណរដ្ឋអ៊ីស្លាមមួយនេះ បានបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់ខ្លួន ដោយចាប់ផ្តើមចម្រើនសាធាតុអ៊ុយរ៉ានីញ៉ូមសាជាថ្មី ។

រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានអោយដឹងថា អាមេរិកនឹងបញ្ចប់ការលើកលែងទណ្ឌកម្មមួយចំនួនលើប្រទេសអ៊ីរ៉ង់ និងចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះតទៅ ។

ការលើកលែងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកលើអ៊ីរ៉ង់ គឺអាមេរិកបានបន្ធូរបន្ថយខ្លះលើការនាំចេញប្រេងឥន្ធនៈ ឧស្ម័ន និងធនធានធម្មជាតិមួយចំនួនទៀត មានរ៉ែជាដើម ហើយការបញ្ចប់ការលើកលែងទណ្ឌកម្ម គឺជាការបិទការនាំចេញពីអ៊ីរ៉ងទាំស្រុងតែម្តង ។

ប្រេងឥន្ធនៈ ឧស្ម័ន និងធនធានធម្មជាតិ គឺជាផលិតផលសំខាន់បំផុតក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចរបសប្រទេសអ៊ីរ៉ង់ តាមរយៈការនាំចេញផលិតផលទាំងនេះ ហើយកំណើនសេដ្ឋកិច្ចអ៊ីរ៉ង់នឹងរួញថយចុះ ប្រសិនបើអាមេរិកបិទការនាំចេញ ៕