ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទីបំផុតលោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ាទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសលើមុខវិជ្ជាការអភិវឌ្ឍន៍សង្គម

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Interprise co..Ldt ដែលកាលពីពេលថ្មីៗនេះ ទើបតែទទួលបានការប្រោស ប្រទាន គោរម​ងារជាឧកញ៉ាពីព្រះមហាក្សត្រមិនទាន់បានប៉ុន្មានផង ស្រាប់តែឥឡូវនេះ​​លោក​​​​​​​ទទួលបានសញ្ញាបត្របណ្ឌិត​កិត្តិយសលើមុខវិជ្ជាការ​អភិវឌ្ឍន៍សង្គម​ពី​ស​កលវិទ្យាល័យ ministies of king’s college, Florida USA។

លោក​​ឧកញ៉ា​​បានមានប្រសាសន៍ថា ការធ្វើសកម្មភាពទៅ​ក្នុងសង្គម​និង​ធ្វើ​រហូត​ដល់ទទួលបានលទ្ធផលធ្វើរហូតដល់ទទួលបាន​សញ្ញាប័ត្រ សូម​អរគុណ​ដល់សាលាដែលទទួលស្គាល់នូវលទ្ធផលនិងស្នាដៃកន្លងមករបស់ខ្ញុំសូមអរគុណដល់មិត្តភក្កិបងប្អូនដែលចូលរួមក្នុងការជួយសង្គមជាមួយខ្ញុំបាទកន្លងមក»។
លោកឧកញ៉ាលើកឡើងថា នេះជាកិត្តិយសធំណាស់ ហើយជាចំណែកមួយ​​ដែល​​ធ្វើឲ្យលោកទទួលបានសញ្ញាបត្របណ្ឌិតមួយនេះ ជាចុងក្រោយសូម​ផ្ដាំផ្ញើ​ទៅ​យុវជននិងសហគ្រិនចូលរួមជួយសង្គមហើយកុំថាតើសង្គមបានជួយអ្វីខ្លះដល់យើងខ្ញុំ? ប៉ុន្តែត្រូវសួរត្រឡប់ទៅវិញហើយ តើខ្ញុំបានជួយអ្វីខ្លះទៅសង្គម? ។

លើកពីនេះលោកថា«ពិភពលោកនេះយុត្តិធម៌ណាស់ ប្រសិនបើអ្នកខ្សោយ​អ្នក​កុំសង្ឃឹមថានឹងទទួលបានការជួយជ្រុំជ្រែងនិងលើកកម្លាំងចិត្តពីមនុស្សនៅជុំ​វិញខ្លួនមានតែយើងខ្លាំងប៉ុណ្ណោះទើបគេព្រមជួយយើង!សាលារៀនផ្ដល់​ឱ្យ​អ្នក​នូវមុខវិជ្ជានិងជំនាញសម្រាប់គាំទ្រដំណើរការអាជីវកម្ម» ។

លោកអះអាងទៀតថា ការរៀនក្នុងជីវិតពិតទើបដល់ ហើយអ្នកក្នុងការ​អភិ​វឌ្ឍន៍​ជំនួញនិងការអភិវឌ្ឍនូវទ្រព្យសម្បត្តិសញ្ញាបត្រគឺជាសាក្ខីភាព​ក្នុង​ការ​បញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានការ​ទទួលស្គាល់នៅក្នុងរបត់​នៃការអប់រំ​លទ្ធផល​គឺជាការបញ្ជាក់នូវសកម្មភាពនិងភាពឆ្លាតវៃរបស់អ្នក។

 

អ្នកជំនួញ​​ខាង​លើ​ចាត់ទុកថា «សញ្ញាបត្រនិងការទទួលស្គាល់នឹង​មកតាម​ក្រោយ​នៅពេលដែលអ្នកជួយដល់សង្គមដោយគ្មានលក្ខខណ្ឌ ហើយខ្ញុំសង្ឃឹម​ថា នឹង​ខំប្រឹងប្រែងបន្តទៀតដើម្បីចូលរួមចំណែកសង្គមជាតិដែលសញ្ញា​បត្រ​នេះគឺជាកម្លាំងចិត្តមួយយ៉ាងធំដល់រូបខ្ញុំមិននឹកស្មានដល់ទាល់តែសោះ»។

លោកបានផ្តាំទៅយុវជនជំនាន់ក្រោយថា យើងចង់ទទួលបាន​ជោគជ័យបាន​គឺកើតចេញពីការខិតខំតស៊ូគ្រប់បែបយ៉ាងទម្រាំឆ្លងផុតភាពលំបាកក្រខ្សត់នៃជីវិត ហើយបើគ្មានការតស៊ូជំនះគ្រប់ឧបសគ្គទេ យើងមិនអាច​សម្រេច​គោល​ដៅធំនិងបំណងរបស់ខ្លួនបានឡើយដូច្នោះយើងមិនអាច អង្គុយ​ឈឺ​ចាប់​​នូវអ្វីៗដែលយើងកំពុងកើតឡើងនៅក្នុងជីវិតយើងនោះទេ ។

 

បច្ចុប្បន្ននេះ ឧកញ៉ា ភារម្យ វិចិត្រដារ៉ា គឺជាអគ្គនាយកក្រុមហ៊ុន Vichet Dara Interprise Co..Ltd លោកក្លាយជាអ្នកបង្វឹក​សហគ្រិនខ្មែរដ៏​មាន​ប្រ​ជាប្រិយ​ទាំងក្នុង និងក្រៅប្រទេសហើយជាពិសេស បានហ្វឹកហាត់​ដល់ពលករនៅកូរ៉េ ជប៉ុន ចិន ពីការសន្សំលុយ ដើម្បីវិនិយោគបន្តលើវិស័យអចលនទ្រព្យ។

ក្រៅពីនេះលោកបានទាក់ទាញអ្នកវិនិយោគធំៗពីបណ្តាលប្រទេសជប៉ុន កូរ៉េ និងមហាមិត្តចិនមកប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍​លើវិស័យអចល​នទ្រព្យ​កម្ពុជាផងដែរ។