ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកសារចំនួន៥កម្ពុជា-កូរ៉េខាងត្បូងសម្រេចចុះលេខាក្នុងកិច្ចប្រជុំកពូលអាស៊ាន-កូរ៉េ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈ និងកិច្ចព្រមព្រៀងចំនួន៥ជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការនិងពាណិជ្ជកម្មដែលធ្វើ​ឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ​​​។

កិច្ចព្រមព្រៀងនិងពិធិសារចំនួនផ្សេងគ្នាជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាននិងកូរ៉េខាងត្បូងដែលធ្វើឡើងនៅទីក្រុងប៊ូសាន។ ឯកសារទាំងនោះរួមមានកិច្ចព្រមព្រៀងស្ដីពីការ​លុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធទៅនឹងប្រាក់​ចំណូលនិង​ការ​បង្ការការគេចពន្ធនិងការចៀសវាងពន្ធដើរចុះលេខាដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។

ឯកសារទី២ គឺសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនិង​ឯកសារ ទី៣ គឺអនុស្សរណៈនៃការយល់គ្នាស្ដីពីកិច្ច​សហ​ប្រតិ​បត្តិ​ការក្នុងវិស័យកសិកម្មចុះលេខាដោយ​​​ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនេសាទ​​​។

តម្លៃឯកសារទី៤ គឺជាអនុស្សារណៈនៃការយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិជ្ជាគមនាគមន៍និងព័ត៌មានដែលចុះលេខា ដោយ​លោក ត្រាំ អ៊ីវតឹក ហើយអនុស្សារណៈនេះនឹងត្រូវចុះហត្ថលេខានៅក្រៅកិច្ចប្រជុំកំពូលទ្វេភាគី។

 

លោក ប្រាក់ សុខុន តំណាងឱ្យសម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងការចុះហត្ថលេខានោះ នៅមានសេចក្តីថ្លែងការណ៍រួមមួយទៀត ដែលនិយាយពី​ការចាប់ផ្ដើមសិក្សារួមគ្នាលើលទ្ធភាពបង្កើត​​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េដែលចុះលេខាដោយ លោក ​​ប៉ាន់ សូរស័ក្ក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម។

ទំហំពាណិជ្ជកម្មកម្ពុជានិងកូរ៉េខាងត្បូងនៅឆ្នាំ ២០១៩នេះមានទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារ ហើយជញ្ជីងពាណិជ្ជកម្មផ្អៀងខ្លាំង​ទៅ​កាន់កូរ៉េខាងត្បូងទៅបាននាំចូល៧០% មកទីផ្សារកម្ពុជា ហើយនៅក្នុងនោះកូរ៉េនាំចូលនូវគ្រឿង​យន្តនិងកែសម្ផស្សរួមទាំង​គ្រឿងបរិក្ខា​មួយ​ចំ​នួនទៀត។

ដោយឡែកកម្ពុជានាំចេញផលិតផលកសិកម្មវាយនភ័ណ្ឌនិងផលិតផលមួយចំនួនទៀតចូលទីផ្សារកូរ៉េ។ដោយឡែកការបោះទុន​វិនិយោគពី​ប្រ​ទេស​កូរ៉េខាងត្បូងគិតត្រឹមឆ្នាំ២០១៩នេះគឺមានប្រមាណជាង៤.៥៦ពាន់លានដុល្លារខណៈដែលវិស័យកសិកម្ម វាយនភណ្ឌនិងអចល​នទ្រព្យ​គឺ​ជា​វិស័យអតិភាព។