ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គ្រួសារសពជនជាតិវៀតណាមត្រូវបាន​​ដឹកជញ្ជូនពីអង់គ្លេសទៅដល់​ប្រទេសវៀតណាមវិញ​

កាសែតអនឡាញ VnExpress របស់វៀតណាមបានចុះផ្សាយថា សាកសពជនជាតិវៀតណាមចំនួន១៦នាក់ ក្នុងចំណោមសាកសព៣៩នាក់ ដែលត្រូវបានសម្លាប់ដោយដាក់ក្នុងទូក្លាសេទឹកកករថយន្តនៅអង់គ្លេសត្រូវបានដឹកជញ្ជូនទៅដល់​ប្រទេសវៀតណាម​ហើយ​នៅ​ថ្ងៃ​ពុធ ទី២៧ ខែវិច្ឆការនេះ ។

មន្ត្រីប៉ូលីសវៀតណាមបាននិយាយថា សាកសពទាំង៣៩នាក់នោះគឺជាជនជាតិវៀតណាមមកពីខេត្តចំនួន៦ខេត្ត ហើយការដឹកជញ្ជូន​សាក​​​​សពត្រឡប់មកប្រទេសកំណើតវិញនេះ គឺគ្រួសារសពជាអ្នកចេញសោហ៊ុយថ្លៃដឹកជញ្ជូន ដោយគ្រសារសពត្រូវបង់ប្រាក់ចំនួន២២០៨ផោន ស្មើនឹង២៨៣២.៨៦ដុល្លារអាមេរិកសម្រាប់សាកសពម្នាក់ ប៉ុន្តែរដ្ឋាភិបាលវៀតណាមបង់​ថ្លៃដឹកជញ្ជូនមុន​រួចហើយនិងចាំ​ទារសំណង​ពី​គ្រួ​សារសពជាក្រោយ ។

កាលពីខែមុន សាកសពជនជាតិវៀតណាមចំនួន៣៩នាក់ត្រូវបានដាក់ក្នុងទូក្លាសេទឹកកកក្នុងរថយន្ត និងត្រូវបានយកទៅចោលនៅចក្រ​ភព​អង់​គ្លេស ដោយមិនដឹងថា ជនរងគ្រោះជាជនជាតិវៀតណាមទាំង៣៩នាក់នោះបានបាត់បង់ជីវិតដោយសារអ្វី និងមកពីតំបន់ណា ៕