ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកអុិន ចាន់នី មេដឹកនាំល្អបំផុតគឺ ចង់ឲ្យបុគ្គលិករបស់ខ្លួនមានអនាគតល្អ

នៅក្នុងក្រុមហ៊ុន ឬអាជីវកម្មមួយ បុគ្គលិកតែងតែចង់បានមេដឹកនាំល្អចេះគិតគូរដល់បុគ្គលិកជាធំ គឺមេដឹកនាំដែលអាចដឹកនាំពួកគេទៅកន្លែងមួយអាចទទួលបានជោគជ័យទាំងអស់គ្នា មិនមែនសំងំ យកសេចក្តីសុខ និងទទួលយកភាពជោគជ័យតែម្នាក់ឯងនោះទេ ។

ថ្លែងនៅក្នុងវេទិការមួយលោក អុិន ចាន់នី អគ្គនាយកធនាគា អេស៊ីលីដា ដែលជាធនាគាធំបំផុត និងមានសាខារច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា លោកបានលើកឡើងថា “មេដឹកនាំដែលល្អបំផុតគឺ តែងតែចង់ឲ្យបុគ្គលិករបស់ខ្លួន មានអនាគតល្អ”។

លោកលើកឡើងបែបនេះគឺចង់ដាស់តឿន ដល់ប្រធានក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងបណ្តារមេដឹកនាំផ្សេងៗទៀតឲ្យចេះគិតគូរដល់អនាគតបុគ្គលិករបស់ខ្លួន ហើយអ្វីដែលលោកចង់បានជាងគេនោះគឺ ធ្វើជាមេដឹកនាំគេ មិនត្រូវសំងំយកជោគជ័យតែម្នាក់ឯងនោះទេ។

ពាក្យមួយឃ្លានេះបើសិន ជាយើងយកមកពិចារណារគឺ ពិតជាមានអត្ថន័យសំខាន់ណាស់សម្រាប់មេដឹកនាំទាំងឡាយកំពុងតែដឹកនាំបុគ្គលិករបស់ខ្លូន និងកំពុងធ្វើជាអ្នកដឹកនាំរបស់គេ។ វាពិតជាចំណុចមួយដែលអ្នកដឹកនាំទាំងអស់គួរតែយកមកអនុវត្តតាមដើម្បីក្លាយខ្លួនជាមេដឹកនាំម្នាក់ដែលបុគ្គលិកចងចាំអ្នកទុក្ខក្នុងចិត្ត ហើយដឹងគុណអ្នកមិនអាចបំភ្លេចបាននោះទេ ។​

ការយកចិត្តទុកដាក់ និងគិតគូរដល់អនាគតរបស់បុគ្គលិខ្លួន គឺមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេសម្រាប់មេដឹកនាំ យើងត្រូវសិក្សាអំពីបុគ្គលិករបស់ខ្លួន និងស្វែងយល់ពី គោលដៅជីវិតរបស់បុគ្គលិកនីមួយៗដើម្បីងាយស្រួលក្នុងការដឹកនាំ ឲ្យពួកគេទៅកាន់គោលដៅជោគជ័យដែលពួកគេប្រាថ្នាចង់បាន ។

ការដឹកនាំបុគ្គលិកឲ្យទទួលបានជោគជ័យជាដូចយើង គឺមេដឹកនាំទាំងអស់ត្រូវមានទឹកចិត្តស្រលាញ់ និងស្មោះត្រង់ ជាមួយបុគ្គលិករបស់ខ្លួន ដោយមិនចង់បានផលប្រយោជន៍ លើស
លប់រហូតភ្លេចគិតដល់បុគ្គលិកកំពុងធ្វើការជាមួយខ្លួននោះទេ៕