ក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់ បានបាញ់សម្លាប់កងកម្លាំងសន្តិសុខសរបស់រដ្ឋាភិបាលចំនួន២១នាក់ និង២៣នាក់ផ្សេងទៀតរងរបួស នៅទីក្រុង Sar-e-Pul ភាគខាងត្បូងនៃប្រទេសអាហ្វហ្កានិស្ថាន ។
លោក Zabihullah Amani អ្នកនាំពាក្យកងកម្លាំងសន្តិសុខបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់ បានសម្រុកចូលទៅកាន់បន្ទាយសន្តិសុខ និងបាញ់សម្លាប់សន្តិសុខដោយមិនបានដឹងខ្លួនជាមុន ។
នេះមិនមែនជាលើកទីមួយទេសម្រាប់ការបាញ់សម្លាប់គ្នាក្នុងសង្គ្រាមស៊ីវិលនៅអាហ្វហ្កានិស្ថាន ក្នុងសង្គ្រាមរយៈពេលជាង១៧ឆ្នាំនៅក្នុងប្រទេសនេះ ៕