ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក បន្ទាប់ពីរៀបការរួច

 

ភ្នំពេញ៖  ជាថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ទើបនឹងរៀបការជាមួយ អ្នកជំនួញថៃវ័យក្មេង កាលពីចុងឆ្នាំ២០១៨ កន្លងផុតទៅ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបន្ទាប់ពីរៀបការរួចមក។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីថៅកែហាងកែសម្ផស្សរូបនោះមានឈ្មោះ ហូវ ដាណេ ជាស្រី្តមេម៉ាយ ត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនពាក់ព័ន្ធករណី ថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្សដើម្បីគំរាមទារប្រាក់។

ប្រភពបញ្ជាក់ថា ជនរងគ្រោះបានប្តឹងស្ត្រីជាជនសង្ស័យថា បានបើកហាងកែសម្ផស្សខាងលើដោយ ផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឲ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅ ក្រមុំ (ហ្ស៊ីន) ដោយយកតម្លៃ ៧០០ដុល្លារអាមេរិក ។

នៅពេលចេញវិក្កយបត្រមាន ២គឺ មួយតម្លៃ ៧០០ដុល្លារ និងមួយទៀត តម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ។

ពេលនោះជនរងគ្រោះបានតវ៉ាលើសេវាផ្សេងៗសុំត្រឹមលតែ ២០០០ដុល្លារ ។ ប៉ុន្តែស្ត្រីសង្ស័យបាន មកនៅត្រឹមតម្លៃ ៨០០០ដុល្លារវិញ បើមិនបាន ៨០០០ដុល្លារទេ គេនឹងបង្ហោះវីដេអូ ពេលកំពុង(ដេរប្រដាប់ភេទ) លើបណ្តាញសង្គមហ្វេសប៊ុក ឲ្យខ្មាស់គេ។

ក្រោយមានការគំរាមបែបនេះពីម្ចាស់ហាងកែសម្ផស្ស ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងទៅការិយាល័យជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យឃាត់ខ្លួន ស្ត្រីសង្ស័យ ឈ្មោះ ហូវ ដាណេ តែម្តង។

សមត្ថកិច្ចជំនាញឲ្យដឹងថា  ស្ត្រីរូបនេះឃាត់ខ្លួននៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ។ ស្ត្រីសង្ស័យ  បានសារភាពថា រាល់ពេលខ្លួនផ្តល់សេវកម្មជូនអតិថិជន (ភាគច្រើនជាតារា និងស្រីស្អាត) គឺតែងតែ លួចថតវីដេអូ ជានិច្ច។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងតែ នាំស្ត្រីសង្ស័យទៅ ឆែកឆេរ រកវីដេអូ ដែលនាងលួចថត នៅក្នុងហាងកែសម្ផស្ស ឌែម៉ូគ្លីនិក នៅម្តុំផ្សារទួលគោក ដើម្បីស្វែងរកភស្តុតាងបន្ថែម។

សូមបញ្ជាក់ថា ថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ឈ្មោះ ហូវ ដាណេ ជាស្ត្រីមេម៉ាយកូន ២នាក់ក្នុងបន្ទុក ។ ហើយទើបតែរៀបការរួចថ្មីៗជាមួយ សេដ្ឋីជនជាតិថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡា​ដ៍​ស្កឹមស្កៃ ​​មួយ​ក្នុង​បុរី វិមាន​ភ្នំពេញ​ កាលពីថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ ២០១៨កន្លងទៅ ដោយមានតារាៗប្រុស និងស្រី ល្បីៗ ជាច្រើនចូលរួម ហើយត្រូវគេផ្សព្វផ្សាយ និងថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ផ្អើលពេញប្រទេសកម្ពុជា៕