បាងកក យោងតាមការចុះផ្សាយរបស់ RT បានឲ្យដឹងថា បុរសខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់សមាជិកគ្រួសាររបស់ខ្លួនចំនួន៦នាក់ នៅខេត្ត Chumphon ប្រទេសថៃ ។
ប៉ូលីសនៅកន្លែងកើតហេតុ បាននិយាយថា បុរសខ្មាន់កាំភ្លើងគឺជាសមាជិកក្នុងគ្រួសារនោះ បានបាញ់សម្លាប់សមាជិកគ្រួសាររបស់ខ្លួនចំនួន៦នាក់ និងបានបាញ់សម្លាប់ខ្លួនឯងជាក្រោយ ។
ប៉ូលីសដដែលបានបន្តថា នៅថ្ងៃកើតហេតុនោះ ខ្មាន់កាំភ្លើងបានផឹកស្រាស្រវឹងខ្លាំង ក្នុងការអបអរឆ្នាំថ្មី(ឆ្នាំសកល) ខណៈកំពុងផឹកស៊ី ខ្មាន់កាំភ្លើងបានទាស់សម្តីជាមួយកូនប្រសារ បន្ទាប់មកទាញកាំភ្លើងបាញ់សម្លាប់សមាជិកគ្រួសារទាំងអស់តែម្តង ៕