ប្រព័ន្ធផ្សព្វផ្សាយ AFP បានចុះផ្សាយថា ក្រសួងការបរទេសរបស់ប្រទេសអាល្លឺម៉ង់ អង់គ្លេស និងបារាំង បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃអាទិត្យ ទី០១ ខែធ្នូនេះ ស្តីពីប្រទេសនៅសហភាពអឺរ៉ុបចំនួន៦ប្រទេស ផ្សេងទៀត បានចូលរួមក្នុងអង្គភាពពិសេស Instrument in Support of Trade Exchange ដែលហៅកាត់ថា INSTEX ។
INSTEX ត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ២០១៩នេះ មានប្រទេសអាល្លឺម៉ង់ អង់គ្លេស និងបារាំង និង បូកបន្ថែមប្រទេស៦ផ្សេងទៀតនៅអឺរ៉ុប មានប្រទេសប៊ែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ ហូឡង់ ន័រវ៉េ និងប្រទេសស៊ុយអែត ក្នុងគោលដៅបន្តធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់ មានការដោះដូរពាណិជ្ជកម្មជាមួយអ៊ីរ៉ង់លើធនធានធម្មជាតិ និងទិញប្រេងឥន្ធនៈពីប្រទេសអ៊ីរ៉ង់ជាដើម ដោយមិនជាប់សំណាញ់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមរិក លើអ៊ីរ៉ង់នោះទេ ។
សូមបញ្ជាក់ថា INSTEX មិនជាប់សំណាញ់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមរិក លើអ៊ីរ៉ង់នោះ គឺដោយសារប្រទេសទាំង៩មានភាគហ៊ុននៅក្នុងអង្គភាពនេះ និងទូទាត់ការដោះដូរពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ដោយប្រើប្រាស់រូបិយវត្ថុរបស់ខ្លួន និងចៀសវាងមិនប្រើប្រាស់ប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកនោះទេ ៕