ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកដូណាល់់ ត្រាំ ស្តីបន្ទោសរដ្នមន្ត្រីការពារជាតិចំពោះចំណាត់ការលើនយោបាយយោធាអាមេរិកមិនបានល្អ

ប្រធានាធិបតីអាមេរិក លោក​ដូណាល់ ត្រាំ ស្តីបន្ទោសចំពោះរដ្ឋមន្ត្រីការពារជាតិដែលបានដាក់ពាក្យលាលែងចេញពីតំណែង លោក Jim Mattis ពីបទមានចំណាត់ការមិនបានល្អលើនយោបាយយោធាអាមេរិក ។

ការស្តីបន្ទោសរបស់លោកត្រាំ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីអាមេរិកជាលើកដំបូងក្នុងឆ្នាំ២០១៩នេះ ។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បានដាក់ពាក្យលាលែងចេញពីតំណែង ដោយសាររដ្ឋមន្ត្រីការពារជាតិរូបនេះ មិនពេញចិត្តនឹងនយោបាយយោធារបស់លោកត្រាំ ៕