សមាគមគ្រប់គ្រងចរាចរណ៍អាកាស Air Traffic Control Association បានចេញរបាយការណ៍ប្រចាំឆ្នាំមួយបញ្ជាក់ថា មានមនុស្សចំនួន៥៥៤នាក់ បាត់បង់ជីវិតក្នុងរយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០១៨ ដោយសារគ្រោះថ្នាក់យន្តហោះ ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា កំណើននៃការបាត់បង់ជីវិតមនុស្សដោយគ្រោះថ្នាក់យន្តហោះក្នុងឆ្នាំ២០១៨ គឺកើនឡើងរហូតដល់១៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧កន្លងទៅ មានមនុស្សស្លាប់ត្រឹមតែ១៣នាក់ ។
ភាគច្រើននៃគ្រោះថ្នាក់យន្តហោះកាលពីឆ្នាំ២០១៨ គឺកើតឡើងនៅប្រទេសគុយបា រុស្ស៊ី ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត ៕