កងកម្លាំងយោធារបស់សហភាពមីយ៉ានម៉ា ចាប់ផ្តើមវាយបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមឧទ្ទាម ជាពុទ្ធសាសនិក នៅរដ្ឋ រ៉ាឃីន សហភាពមីយ៉ានម៉ា ជាទីដែលកងកម្លាំងយោធាបង្ក្រាបទៅលើជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា ។
សូមបញ្ជាក់ថា ក្រុមឧទ្ទាម ដែលជាពុទ្ធសាសនិក គឺជាក្រុមឧទ្ទាមប្រដាប់អាវុធមួយនៅរដ្ឋ រ៉ាឃីន ជាមួយនឹងជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា ដែលត្រូវបានបង្ក្រាបយ៉ាងចាស់ដៃពីកងកម្លាំងយោធាមីយ៉ានម៉ា ហើយក្រុមឧទ្ទាមពុទ្ធសាសនិកនេះ ត្រូវបានបង្កើតឡើងនៅរដ្ឋ រ៉ាឃីន ចាប់តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៩កន្លងទៅ ក្នុងគោលដៅផ្តាច់រដ្ឋ រ៉ាឃីន ជារដ្ឋស្វយ័តមួយចេញពីសហភាពមីយ៉ានម៉ា ។
ទីភ្នាក់ងារមនុស្សធម៌អង្គការសហប្រជាជាតិ (UN’s humanitarian agency) បានឲដឹងថា ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកប្រមាណជាង ២៥០០នាក់ បានរត់ភៀសខ្លួនចេញពីការបង្ក្រាបរបស់កងកម្លាំងយោធាមីយ៉ានម៉ា ៕