ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកកែ គឹមយ៉ានថា៖អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរកគន្លឹះថ្មីៗ ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំដេីម្បីឆ្លងផែនការជាតិ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាពលោកកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខា ភិបាល និងតំណាងក្រសួងស្ថាប័ន ប្រធាន អនុប្រធាន សមាជិក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន។នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នេះ ។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានកោតសរសើរដល់ក្រសួង ស្ថាប័ន អង្គភាពជាសមាជិកទាំងអស់ដែលបានរួមគ្នាពិនិត្យ និងកែសម្រួលសេចក្តីព្រាងផែនការជាតិ៥ឆ្នាំស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ឆ្នាំ២០១៩-២០២៣នេះ កាន់តែមានលក្ខណៈពហុវិស័យ សុក្រឹត្យ និងគ្រប់ជ្រុងជ្រោយ តាមវិស័យនីមួយៗ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយប្រកបដោយប្រសិទ្ធភាពចូលរួមចំណែកក្នុងការការពារសុខមាលភាពប្រជាពលរដ្ឋ ការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។

លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរកគន្លឹះថ្មីៗ ដើម្បី ទប់ស្កាត់បញ្ហាគ្រឿងញៀន។ ដូច្នេះ មណ្ឌលសុខភាពនីមួយៗ នៅតាមឃុំ-សង្កាត់ ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រងអ្នកដែលញៀនគ្រឿងញៀន ចំណុចនេះ មិនអាចឱ្យមន្ទីរពេទ្យខេត្ត-ស្រុក ទៅគ្រប់គ្រងបញ្ហាជនញៀនគ្រឿងញៀន បានទាំងអស់នោះទេ គឺមានតែមណ្ឌលសុខភាព នៅតាមមូលដ្ឋាននេះហើយ ដែលអាចក្តាប់ជាប់នូវចំនួនមនុស្ស ដែលបានញៀនថ្នាំញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន គឺមិនត្រឹមតែប៉ូលីសតែអង្គឯងនោះដែរ៕