ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនជួបកូរ៉េខាងត្បូងលើកដំបូងរយៈពេល៤ឆ្នាំស្តីពីសំណុំរឿងខែលការពារមីស៊ីលអាមេរិក

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋរបស់ប្រទេសចិន លោក វ៉ាង យី បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃពុធ ទី០៤ ខែធ្នូនេះ ដើម្បីនិយាយគ្នាឲ្យច្បាស់ពីប្រព័ន្ធខែលការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូង ។

នេះគឺជាលើកដំបូងហើយក្នុងរយៈពេល៤ឆ្នាំសម្រាប់ប្រមុខដឹកនាំរបស់ប្រទេសចិន ដែលបានដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់កូរ៉េខាងត្បូង ហើយក្នុងដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី គ្រោងនឹងជួបជាមួយលោកស្រី កាង ឃ្យុងវ៉ា (Kang Kyung-wha) រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងលោក មូន ជេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាពីបញ្ហានេះ ។

សូមបញ្ជាក់ជូនថា ចិនមិនពេញចិត្តទេចំពោះកូរ៉េខាងត្បូង ដែលបានដាក់ពង្រាយខែលការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក នៅលើទឹកដីរបស់ខ្លួន ដែលមានទីតាំងភូមិសាស្ត្ រនៅមិនឆ្ងាយពីប្រទេសចិន ដែលមេដឹកនាំចិនបានចាត់ទុកថា ឥទ្ធិពលនៃប្រព័ន្ធបច្ចេកវិទ្យារបស់ខែលការពារមីស៊ីល THAAD នឹងគ្របដណ្តប់ដល់ទឹកដីចិន ៕