ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទនឹងក្លាយជាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មសម្រាប់បម្រើវិស័យកសិកម្ម

ធនាគារអភិវឌ្ឍន៍ជនបទនឹងក្លាយជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មសម្រាប់បម្រើវិស័យកសិកម្មជាពិសេស ប្រើប្រាស់ សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ ។

ធនាគារអភិវឌ្ឍន៍ជនបទ​ (ធ.អ.ជ.) ដឹកនាំដោយ លោក កៅ ថាច បានដើរលើយន្តការដោះស្រាយបញ្ហាជូនប្រជាកសិកររហូតទទួលបាន នូវការទុកចិត្តពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានបន្ថែមដើមទុន ៥០ លានដុល្លារអាមេរិក ដើម្បីប្រែក្លាយធនាគារនេះ ឲ្យទៅជាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មសម្រាប់បម្រើវិស័យកសិកម្មជាពិសេ សប្រើប្រាស់ សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ។