ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហព័ន្ធស្រូវកម្ពុជាថ្លែងអំណរគុណរាជរដ្ឋាភិបាលបន្ថែមទុនចំនួន៥០លានដុល្លារដល់ធនាគារអភិវឌ្ឍន៍ជនប

សហព័ន្ធស្រូវអង្ករកម្ពុជា(ស.អ.ក) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រាជរដ្ឋាភិបាលតាមរយះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបន្ថែមទុនចំនួន៥០ លានដុល្លារដល់ធ​នាគារអភិវឌ្ឍន៍ជនបទ ដែលបង្ករលទ្ធភាពអោយធនាគារនេះអាចដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ។

សេចក្តីថ្លែងការរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា អាស្រ័យហេតុនេះ សូមរោងម៉ាស៊ីនកិនស្រូវជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ដែលខ្វះទុន សូមទាក់ទងទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីទទួលព៌ត័មានពីការទទួលបានឥណទាន ។

សម្រាប់លក្ខខ័ណ្ឌមួយក្នុងចំណោមលក្ខ័ខណ្ឌតំរូវនានាដែលអាចអោយធនាគារអភិវឌ្ឍន៍ជនបទផ្តល់ឥណទានគឺ រោងម៉ាស៊ីនដែលស្តុក អាចយកស្តុកដែលមានជាវត្ថុបញ្ចាំបាន ដើម្បីយកទុនទិញបន្ថែម។

តាមការព្យាករណ៍នៃផ្នែកឧត្តុនិយមដោយសារអាកាសធាតុប្រែប្រួលនឹងមានគ្រោះរាំងស្ងួតនៅក្នុងតំបន់រួមទាំងប្រទេសកម្ពុជា ថៃ និងវៀតណាម ដែលជាហេតុអាចអោយទិន្នផលការដាំដុះស្រូវ ត្រូវធ្លាក់ចុះយ៉ាងគំហុក អាចនាំអោយមានការខ្វះស្រូវអង្ករសំរាប់ទីផ្សារពិភពលោក។នេះជាឱកាសមួយសំរសប់រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវក្នុងរដូវកាលច្រូតកាត់នេះ និងរដូវកាលច្រូតកាត់ពពួកស្រូវមិនប្រកាន់រដូវក្នុងរយះពេលពីរសប្តារហ៍ខាងមុខ។