ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក គួច ចំរើន ឯកភាពឲ្យតំណាង​​សភាពាណិជ្ជកម្មខេត្តគៀងគរអ្នកវិនិយោគបរទេសដើម្បីមកអភិវឌ្ឍខេត្តព្រះសីហនុ

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានឯកភាពឲ្យសភាពាណិជ្ជកម្មខេត្តទៅទស្សនៈកិច្ចនៅក្រៅប្រទេស ដើម្បីគៀងគរអ្នកវិនិយោគទុនបរទេសមកអភិវឌ្ឍ​ខេត្តព្រះសីហនុ ហើយនេះបើតាមជំនួបមួយធ្វើឡើងនៅថ្ងៃទី៧ខែធ្នូនេះជាមួយ និងប្រធានសភាពពាណិជ្ជកម្មខេត្ត​ព្រះសីហនុ​​​។​​

លោក គួច ចំរើន បានមានប្រសាសន៍បញ្ជាក់ថា« ក្នុងនាមខេត្តសូម ឯកភាពអោយតំណាងសភាខេត្តចូលរួមអមដំណើរលោកក្នុងដំណើរទៅទស្សនៈកិច្ចទៅក្រៅប្រទេស ដើម្បី​ជួយគៀងគរវិនិយោគទុនបរទេសមកវិនិយោគក្នុងខេត្តព្រះសីហនុ» ។

លោកបានបន្ថែមថា យើងអាចរៀបចំក្រុមការងារនិងរៀបចំចងក្រងជាឯកសារនូវសក្ដានុពលសម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យគេដឹងកាន់តែច្បាស់ពីប្រទេ​សកម្ពុជាយើង។

សម្រាប់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោកឧកញ៉ា វណ្ណ សុខហេង បានមានប្រសាសន៍ថា តាមពិតការដឹកនាំសមាជិកសមាជិកានិងសមាជិកទីប្រឹក្សានៃសភាពា​ណិជ្ជកម្មខេត្តព្រះសីហនុ អាណត្តិទី០២ លើកទី ០២ ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៩គឺ ក្នុងបំណងចូលជួបសំដែងការគួរសមជាមួយឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ​សីហនុ។

 

លោកឧកញ៉ាបញ្ជាក់ថា«ដើម្បីអោយមានទំនាក់ទំនងល្អរវាងវិស័យឯកជននិងរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្តបានឯកភាពអោយវិស័យឯកជនដឹកនាំដោយសភា​ពាណិ​ជ្ជកម្មខេត្តព្រះសីហនុ ជួបអាហារពេលព្រឹកជាមួយអភិបាលខេត្តមួយខែម្ដង ដើម្បីរាយការណ៍ជួនពីការវិវដ្ដនានារបស់វិស័យឯកជន។

លើសពីនេះគឺ ខាងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសភាពាណិជ្ជកម្មខេត្តនឹងបង្កើតជាយន្តការណ៍ភាពជាដៃគូររវាងរដ្ឋបាលខេត្តនឹងវិស័យឯកជន ដោយមាន​​​កិច្ច​​ប្រជុំផ្លូវការរៀងរាល់បីខែម្ដង ដើម្បីក្ដាប់អោយបាននូវបញ្ហាប្រឈមរបស់វិស័យឯកជនក្នុងការធ្វើអាជីវកម្មក្នុងខេត្ត។