អាជ្ញាធររបស់ប្រទេសថៃ កំពុងត្រៀមសម្រាប់ទប់ទល់នឹងខ្យល់ព្យុះដ៏មានឥទ្ធិពល Pabuk អាចនឹងវាយប្រហារទៅលើខេត្តពីរនៅម៉ោងប្រហែល៧ល្ងាចថ្ងៃសុក្រនេះ ។
ក្រុមអាជ្ញាធរថៃបានជម្លៀសប្រជាពលរដ្ឋ និងអ្នកទេសចររាប់ពាន់នាក់ចេញពីភាគខាងកើតនៃខេត្ត ស៊ូរ៉ា ថានី និងខេត្ត សាខន ស៊ីថាម៉ារ៉ាត (Surat Thani and Nakhon Si Thammarat provinces) ជាទីដែលគេរំពឹងថា ខ្យល់ព្យុះត្រូពិក ប៉ាប៊ុក (Pabuk) នឹងវាយប្រហារទៅលើតំបន់ទាំងនោះនៅម៉ោង៧ល្ងាចនេះ ។
សូមរំលឹកថា កាលពីឆ្នាំ២០១១កន្លងទៅ ខ្យល់ព្យុះ Pabuk នេះបានសម្លាប់មនុស្សអស់ជាង៦០០នាក់ ។មន្ត្រីភូគព្ភសាស្ត្ររបស់ប្រទេសថៃឲ្យដឹងថា ចាប់ពីរសៀលថ្ងៃសុក្រ ទី០៤ ខែមករានេះ ភ្លៀងជាច្រើនមេនឹងចាប់ផ្តើមធ្លាក់នៅខេត្តទាំងពីរខាងលើ ហើយខ្យល់ព្យុះ នឹងវាយប្រហារទៅលើទីតាំងដដែលនេះ អាចនៅម៉ោង៧ល្ងាចថ្ងៃដដែល ។
ប្រភពដដែលបានបន្តថា ខ្យល់ព្យុះ ប៉ាប៊ូក អាចនឹងរុញច្រានរលកសមុទ្ររហូតដល់កំពស់ក្នុងរង្វង់៧ម៉ែត្រ ស្មើនឹង២២ហ្វ៊ីត ដែលជារលកដ៏គ្រោះថ្នាក់បំផុតសម្រាប់នាវានេសាទ និងនាវាដឹកទំនិញផ្សេងៗទៀត ៕