មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលរាជធានី-ខេត្ត បើកយុទ្ធនាការចុះត្រួតពិនិត្យតាមបណ្តាផ្សារ ស្វែងរកផលិតផលតៅហ៊ូគ្មានកាលបរិច្ឆេទប្រើប្រាស់។
មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលនៅបណ្តារាជធានី-ខេត្ត ចំនួន ០៦ សាខា បានបើកយុទ្ធនាការនៅតាម សាខាកាំកុងត្រូលខេត្តកណ្ដាល សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ។
លើសពីនេះមាន សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានចុះតាមបណ្តាផ្សារ ចំនួន ១០ ផ្សារ ដើម្បីស្វែងរកផលិតផលតៅហ៊ូគ្មានកាលបរិច្ឆេទប្រើប្រាស់ដែលកំពុងចរាចរលើទីផ្សារ។
ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ និងដកហូតមកកម្ទេចចោលនូវផលិតផលតៅហ៊ូដែលគ្មានកាលបរិច្ឆេទប្រើប្រាស់ ចំនួន ២៧៩ ដុំ និងបានណែនាំដល់អាជីវករឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕