ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វៀតណាមចោទប្រកាន់ចិនពីបទរំលោភតំបន់សេដ្ឋកិច្ចពិសេសនៅសមុទ្រចិនខាងត្បូង

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសវៀតណាម លោក ង្វៀន ហ្កុក ឌុង (Nguyen Quok Dung) បានចោទប្រកាន់មេដឹកនាំរបស់ប្រទេសចិន នៅថ្ងៃអង្គារ ទី១៧ ខែធ្នូនេះពីបទរំលោភបំពានលើតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ។

ការចោទប្រកាន់របស់លោក ង្វៀន ហ្កុក ឌុង ត្រូវបានធ្វើឡើងក្រោយពីនាវារុករកប្រេង និងនាវាល្បាតរបស់ប្រទេសចិន បានចូលទៅក្នុងដែនទឹកនៅសមុទ្រខាងត្បូង ដែលវៀតណាមអះអាងថាជារបស់ខ្លួន អស់រយៈពេលជាច្រើនខែ ។

លោក ង្វៀន ហ្កុក ឌុង បានថ្លែងថា លោកសង្ឃឹមថា មេដឹកនាំរបស់ប្រទេសចិននឹងបញ្ឈប់សកម្មភាពវ៉ាងទីយកដែនទឹកភាគច្រើននៅសមុទ្រចិនខាងត្បូងនៅឆ្នាំ២០២០ខាងមុខនេះ ដែលអាចបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរបាន ។

សូមបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ានចំនួន៤ប្រទេស មានប្រទេសព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម មានជម្លោះជាមួយប្រទេសចិនក្នុងការដណ្តើមយកកម្មសិទ្ធនៅសមុទ្រចិនខាងត្បូង ហើយវៀតណាមគឺជាភាគីជម្លោះជាមួយចិនខ្លាំងជាងគេ និងមានឥទ្ធិពលជាងគេផងដែរ ៕