ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អង្ករសែនក្រអូប «ឈ្នះពានរង្វាន់ថ្នាក់ជាតិជាថ្មីម្តងទៀតចំនួន ៤ ពានរង្វាន់ក្នុងឆ្នាំ ២០១៩ »

ខ្ញុំបាទឈ្មោះ​ យ៉ន សុវណ្ណ ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាអណត្តទី៣ និងក្នុងនាមជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា  ។

ជាលទ្ធិផលក្រុមហ៊ុនខ្ញុំបាទបានឈ្នះពានរង្វាន់ថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៧ ផ្នែកអង្ករសែនក្រអូប និងឆ្នាំ ២០១៩ នេះបានឈ្នះពានរង្វាន់ថ្នាក់ជាតិជាថ្មីម្តងទៀតចំនួន ៤ ពានរង្វាន់។

ថ្មីៗ នេះក្រុមហ៊ុនខ្ញុំបាទបានយកអង្ករសែនក្រអូបដែលឈ្នះពានរង្វាន់ថ្នាក់ជាតិ មានសន្ទស្សន៏ស្ករទាប ផលិតជា ”នំសែនឈ្ងុយ” សំរាប់ផ្តត់ផ្គង់ និងថ្វាយជូន សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ្ញា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងប្រិយមិត្តទាំងអស់ សំរាប់ទទួលទានជាអាហារសំរ៉ន និងជាអាហារមានមុខងារបំរើឲ្យសរីរាង្គកាយរបស់មនុស្ស ។

ចង់ដឹងថា នំសែនឈ្ងុយមានឱជារសយ៉ាងនោះ យើងខ្ញុំនឹងមានតាំងពិព័រណ៍ នៅក្នុងកម្មវិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ “ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៏រុងរឿង” ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២០-២២ ខែ ធ្នូ ឆ្នាំ ២០១៩ នៅខេត្តកំពត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។