សភាសហរដ្ឋអាមេរិកបានបោះឆ្នោត ដើម្បីឈានទៅរកការចោទប្រកាន់ទម្លាក់តំណែងលោកប្រធានា ធិបតីដូណាល់ ត្រាំ Donald Trump ក្នុងការបោះឆ្នោតទាំងយប់ជាប្រវត្តិសាស្ត្រ ដែលធ្វើឲ្យតំណាងរាស្ត្រទាំង២ គណបក្សបែកបាក់គ្នា។ នៅក្នុងការបោះឆ្នោតជាលើកដំបូងនៃគណបក្សទាំង២ សមាជិកសភាត្រូវបានផ្ដល់រយៈពេលឲ្យត្រឹម ១៥នាទីដើម្បីបោះឆ្នោតលើមាត្រាចោទប្រកាន់ពីបទលោកត្រាំ រំលោភអំណាច ។
បន្ទាប់ពីជជែកដេញដោលក្នុងរយៈពេលមួយថ្ងៃមក ប្រធានសភារបស់គណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi បានប្រកាសថា សមាជិកសភាកំពុងបង្កើនការពារលទ្ធិប្រជាធិបតេយ្យ ។ ប៉ុន្តែលោក ត្រាំ បានទទូចថា ពួកគេពិតជាបានប្រព្រឹត្តឧក្រិដ្ឋ ដោយការវាយប្រហារទៅលើសហរដ្ឋអាមេរិកខ្លួនឯង ។
សូមបញ្ជាក់ថា លោក ត្រាំ នឹងក្លាយជាប្រធានាធិបតីអាមេរិកទី៣ ដែលត្រូវបានគេចោទប្រកាន់។ ប្រសិនបើត្រូវបានអនុម័តការចោទប្រកាន់ចំនួន២ គឺការរំលោភអំណាច និងការរារាំងសភានឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដើម្បីជំនុំជម្រះនៅខែមករា។ អ្នកគាំទ្រគណបក្សសាធារណរដ្ឋនិយាយថា ក្រុមអ្នកប្រជាធិបតេយ្យកំពុងព្យាយាមទម្លាក់ប្រធានាធិបតី ដែលពួកគេមិនអាចយកឈ្នះបានក្នុងការបោះឆ្នោត៕