ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បណ្ឌិត គីម ហ៊ាង ថា​៖វិស័យដីធ្លីនៅកម្ពុជា នៅតែរក្សាភាពរឹងមាំ បន្តទៀតសម្រាប់ឆ្នាំ ២០២០ខាងមុខនេះ

ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយក្រុមហ៊ុនអចលនទ្រព្យ KW-Cambodia បានឲ្យដឹងថាវិស័យដីធ្លីនៅកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយមានក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើន បានសម្រុកវិនិយោគលើវិស័យអចលនទ្រព្យ ។

លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងបែបនេះក្នុងពិធី ចុះហត្ថលេខាប្រគល់សិទ្ធិអាជីវកម្មដល់សាខា និងអនុសាខារបស់ KW-កម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា មានកត្តាធំៗមួយចំនួន ធ្វើឲ្យវិស័យនេះបន្ដភាពរឹងមាំសម្រាប់ឆ្នាំ២០២០ ខាងមុខនេះ រឹតតែរឹងមាំថែមទៀត ។

លោកបណ្ឌិត បានបន្ថែមថា «ឆ្នាំក្រោយវិស័យដីធ្លីនៅកម្ពុជា នៅតែបន្ដភាពរឹងមាំ ។ ព្រោះថា កម្ពុជាមានទីតាំងភូមិសាស្រ្ដល្អ ដោយមិនមានគ្រោះធម្មជាតិផ្សេងៗ កត្តាសេដ្ឋកិច្ចល្អ ដោយរក្សាបានកំណើនល្អប្រសើរ ជាក់ស្ដែងឆ្នាំនេះកំណើនសេដ្ឋកិច្ច រក្សាបានក្នុងបរិមាណ៧% នោះ គឺយោបាយដ៏រឹងមាំ ពេលនយោបាយរឹងមាំ សេដ្ឋកិច្ចនឹងរឹងមាំដូចគ្នានេះដែរ»។ ជាក់ស្ដែងដូចការប្រគល់សិទ្ធិអាជីវកម្ម ដល់សាខា និងអនុសាខារបស់ KW-កម្ពុជានៅថ្ងៃនេះ ជាផ្នែកមួយនៃការបង្ហាញពី ភាពទូលំទូលាយ និងរីកចម្រើនរបស់វិស័យដីធ្លីនៅកម្ពុជា។

សូមបញ្ជាក់ថា ការប្រគល់សិទ្ធិអាជីវកម្មដល់សាខា និងអនុសាខារបស់ KW-កម្ពុជារួមមាន៖ លោកស្រីបណ្ឌិត ស្វាយ សោម៉ា បើកដំណើរការសាខា KW-កម្ពុជាខណ្ឌដង្ហោ, លោក ស៊ី ប៊ុនថៃ បើកដំណើរការសាខា KW-កម្ពុជា ខេត្តសៀមរាប, លោក កាំង វណ្ណៈ បើកដំណើរការសាខា KW-កម្ពុជា ខណ្ឌពោធិ៍ សែនជ័យ, លោក Chhong Kimheng បើកដំណើរការសាខា KW-កម្ពុជា ខេត្តកំពង់ស្ពឺ, លោកស្រី ចុង ជីងម៉ី បើកដំណើរការសាខា KW-កម្ពុជា ក្រុងប៉ោយប៉ែត និងលោក កែវ សុជាតិ បើកដំណើរការសាខា KW-កម្ពុជា ក្រុងកំពត ។

នយោបាយមានលំហ្នឹង សេដ្ឋកិច្ចជាតិមានការរីកចំរើនប្រកបដោយនិរន្តភាព នឹងធ្វើអោយវិស័យអចលនទ្រព្យកម្ពុជា មានការរីកចំរើនទៅមុខជានិច្ច ហើយត្រឹមថ្ងៃទី ១៩ ធ្នូ ២០១៩ KW Cambodia បាន កំពុង នឹងមានវត្តមាននៅ  ៖
1. KW Cambodia សាខាខណ្ឌទូលគោក (ខ្មែរ រៀល អុីស្ទេត)
2. KW Cambodia សាខាខណ្ឌ ឬស្សីកែវ
3. KW Cambodia សាខាខណ្ឌ ជ្រោយចង្វា
4. KW Cambodia សាខាខណ្ឌ សែនសុខ
5. KW Cambodia សាខាខណ្ឌ ដង្កោ
6. KW Cambodia សាខាខណ្ឌ ពោធិសែនជ័យ
7. KW Cambodia សាខាខេត្ត បាត់ដំបង
8. KW Cambodia សាខាខេត្ត សៀមរាប
9. KW Cambodia អនុ ឬសាខាខេត្ត កំពង់ស្ពឺ
10. KW Cambodia សាខាខេត្ត កំពត
11. KW Cambodia អនុសាខា ក្រុងបាវិត
12. KW Cambodia អនុសាខា ក្រុងតាខ្មៅ
13. KW Cambodia អនុសាខា ស្រុកកៀនស្វាយ
14. KW Cambodia អនុសាខា ក្រុងប៉ោយប៉ែត

KW Cambodia នឹងចុះហត្ថលេខាបើកសាខា៤ និងអនុសាខា២ទៀត ក្នុងខែ មករា ឬកុម្ភះ ២០២០ ជាមួយភ្នាក់ងារលក់ជាង ៧០០នាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ៕