ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ខេត្តមួយចំនួននៅកម្ពុជាអាកាសធាតុនឹងចុះត្រជាក់​ដោយ​សីតុណ្ហភាព​ពី១៧-១៩ °C ចាប់ពី​ថ្ងៃទី​២៤-៣០ ខែធ្នូ​នេះ

ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នេះ បានប្រកាសថា តាម រយៈ​ការតាមដាន​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​ជារួម និង​ដោយឡែក​សម្រាប់​កម្ពុជា បង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​យើងបាននិង​ បន្ត​ទទួលរង​នូវ​ឥទ្ធិពល​ នៃ​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​ ។ នៅក្នុង​មហាសមុទ្រ​ភាគ​ខាងកើត​ហ្វីលីពីន ព្យុះ​ទី​២៩ ឈ្មោះ ហ្វា​ន់​ហ្វូ​ន ( PHANFONE ) បាន និង​កំពុងធ្វើដំណើរ​ឆ្លងកាត់​ហ្វីលីពីន រួច​បន្តដំណើរ​ចូល​សមុទ្រ​ចិន​ខាងត្បូង តែ​មិនមាន​ឥទ្ធិពល​អ្វី​ដល់​កម្ពុជា​យើង​ឡើយ​។​

​សេចក្តីជូនដំណឹង ដដែលបានអាកាសឲ្យដេងថា  ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ ក្រសួង​ធនធានទឹក និង​ឧតុនិយម បង្ហាញថា ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​៖

១-​ចាប់ពី​ថ្ងៃទី​២៦-២៩ ខែធ្នូ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ឦសាន មាន​ជាអាទិ៍​៖

ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន នឹងមាន​ធាតុអាកាស​ត្រជាក់​ពេលព្រឹក ដោយ​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-១៩ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០ °C​។​

២-​បណ្តា​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២៤ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៣ °C​។​

​សូម​រម្លឹកថា ធាតុអាកាស​ត្រជាក់ បានកើត​ឡើង​កាលពីដើម​ខែធ្នូ​នេះ ដោយ​ត្រជាក់​ជាងគេ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និង​ខេត្តមណ្ឌលគិរី សីតុណ្ហភាព​អ​ប្បរមា មាន​ពី ១៦-១៨ °C​។ រីឯ​សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-២៧ °C​។

​ចំណែក​ខេត្ត​ដទៃទៀត កាលពី​អំឡុងពេល​ចុះ​ត្រជាក់ នៅ​ដើមខែ​ធ្នូ​នេះ គឺមាន​សីតុណ្ហភាព​ទាប​បំផុត​ចន្លោះ​ពី ១៨-២០ °C៕