ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហេរ៉ូ សុជាតិ«សុខសន្តិភាពគឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍»

លោក ហេរ៉ូ សុជាតិ ជាប្រធាក្រុមប្រឹក្សាភិបាលនិងទទួលបន្ទុកជាអគ្គនាយក TOP4 REALTY GROUP បានប្រសាសន៍ចាត់ទុកថា សុខសន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិហើយ សូមចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍ប្រ​ទេសយើងទាំងអស់គ្មា និងសូមអ្នកអភិវឌ្ឍន៍ទាំងអស់មេត្តា ចូលរួមគោរព និងអនុវត្តន៍តាមគោលការណ៍បទដ្ឋានអោយបានត្រឹមត្រូវនិងស្របច្បាប់ដើម្បីជាទំនុកចិត្តខ្ពស់ដល់អតិថិជនក៏ដូចជាអ្នកវិនិយោគ។

ការថ្លែងដូច្នោះរបស់ អ្នកជំនាញខាងលើ ខណៈដែលកាលពីថ្ងៃសៅរ៍ទី21 ខែធ្នូ ឆ្នាំ2019 នេះលោក ហេរ៉ូ សុជាតិ និងក្រុមការ​ងារ​បានចុះមើលសណ្ឋានការទីផ្សារអចលនទ្រព្យជាក់ស្ដែងនៅតំបន់ជាយក្រុង ដោយលោកថ្លែងបញ្ជាក់ថា« អរគុណធំៗដល់ក្រុមហ៊ុន N&Y ដែលរៀបចំពិធីទទួលក្រុមការងារយើងខ្ញុំយ៉ាងកក់ក្តៅបំផុត»។

លោក ហេរ៉ូ សុជាតិ បានចាត់ទុកថា តាមរយៈការតាមដានរបស់លោកលើវិស័យអចលនទ្រព្យជាច្រើនឆ្នាំ ដោយតាមដាន​​គម្រោងអភិវឌ្ឍន៍ក្រុងរបស់រាជរដ្ឋាភិបាលនិងសាលាក្រុង សព្វថ្ងៃនេះ តំបន់អង្គស្នួលនេះជាវិសលាភាពដ៏ល្អ ហើយទីតាំងនេះ នឹងមានប្រជាជនរីកដុះដាលកាន់តែច្រើន ដោយសារតែតម្រូវរបស់ប្រជាពលរដ្ឋប្រមាណ ៨០%ដែលមានជីវភាពមធ្យមនិងក្រោមធម្យមត្រូវការលំនៅដ្ឋាននិងដីឡូតិ៍ជាដើម។

លោកបានមានប្រសាសន៍ថា«នៅពេលដែលខ្ញុំបានមកចុះទស្សនាការអភិវឌ្ឍន៍តំបន់នេះ គឺ ខ្ញុំឃើញពលរដ្ឋយើងចាប់ផ្តើមរស់នៅហ៊ាចេញមកតំបន់ជាយក្រុងកាន់តែច្រើន ជាពិសេសនៅតាមតំបន់បណ្តោយទីក្រុងរណប ហើយរាជរដ្ឋាភិបាលបាន​​​គៀងគរអ្នកវិនិយោគបង្កើតរោងចក្រជាច្រើន ដែលពលរដ្ឋនៅទីនេះកំពុងតែទទួលបានផលកាន់តែច្រើនផងដែរ ហើយអរគុណក្រុមហ៊ុន N&Y REALTY ដែលបានមកអភិវឌ្ឍន៍តំបន់នេះ»។

អ្នកជំនាញខាងលើរំពឹងថា ទៅថ្ងៃខាងមុខនេះតំបន់នេះក្លាយជាតំបន់អភិវឌ្ឍន៍ដោយសារតែនៅជិតផ្លូវជាតិលេខ៤ ស្របនិងតាមបណ្តោយផ្លូវល្បឿនលឿនរបស់រដ្ឋាភិបាល ហើយគាំទ្ររាល់ការវិនិយោគចម្រុះជាតិសាសន៍ ដើម្បីចួលរួមអភិវឌ្ឍប្រជាតិ​​​ទៅមុខទៀត ហើយសូមឲ្យបងប្អូនយើងកុំមើលរំលងពីឱកាសនៃការវិនិយោគរបស់ ក្រុមហ៊ុន N&Y REALTY ទៅមុខ​ទៀ​ត​​​តំបន់នេះ ១០ឆ្នាំខាងមុខទៀតនឹងក្លាយជាតំបន់ឧស្សាហកម្មដ៏សំខាន់ និងជាគោលដៅដឹងជញ្ជូនទំនិញយ៉ាងល្អប្រសើរសម្រាប់អ្នកពាណិជ្ជនិងអ្នកវិនិយោគ។

ចំណែក លោកឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកក្រុមហ៊ុន N&Y REAL ESTATE ដែលបានវិនិយោគ លើ ផ្ទៃដីទំហំជិត៣០ ហិក​តា ដែលជាជំហានទី១ លើការអភិវឌ្ឍ ពុះដីឡូតិ៍លកជូនប្រជា ពលរដ្ឋនេះប្រហែលជា ១៨ហិកតា ក្នុងនោះមានកន្លែងកម្សាន្ត សម្រាប់ប្រ ជាពលរដ្ឋ ហើយគម្រោងទី២ គឺ ជាគម្រោងផ្សារលើផ្ទៃដីប្រហែល៤ ហិកតា ដើម្បីធ្វើរោងចក្រ នឹងមានជំហានអភិវឌ្ឍជាបន្តបន្ទាប់ទៀត ។

ក្រុមហ៊ុនមកវិនិយោគតំបន់ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នេះ គឺចង់ឲ្យមានការអភិវឌ្ឍសេដ្ឋ កិច្ចតំ បន់ឲ្យមានការរីកលូតលាស់ ហើយក្នុងនោះចង់បង្កើត ផ្សារ រោងចក្រ និងលំនៅ ឋាន សមរម្យ ហើយនេះជាឱកាសរបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែពីមុនដីតំបន់ទី នេះមិនមានការអភិវឌ្ឍទេ ប៉ុន្តែនៅពេលក្រុមហ៊ុន N&Y REAL ESTATE មក​វិនិយោគ អះអាងថា«នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា»។

សម្រាប់លោក​​​ឧកញ៉ា ឯល គ្រីយ៉ា បានមានប្រសាសន៍បញ្ជាក់ថា«នេះជាការវិនិយោគ របស់កូនខ្មែរ សុទ្ធសាធហើយ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឆាប់ឡើងមក ទិញដីឡូតិ៍នេះ ដោយមិនបារម្ភនោះទេ ចំពោះមិនមានហានិភ័យដូចគេលើកឡើងកន្លងនោះទេ ក្រុមហ៊ុនបានគិតគូរច្បាស់លាស់ទាំងប្លង់និងផ្លូវ ទឹកភ្លើងផងដែរ»។