ភ្នំពេញ៖ រយះពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១០ ក្រុមហ៊ុន ហ៊ួត ជា បានពង្រីកសាខារហូតដល់៥០សាខា ផ្នែកផ្គត់ផ្គង់ និងចែកចាយសម្ភារៈសំណង់គ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា ។
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានមានប្រសាសន៍ក្នុងខួបពិធីខួបគម្រប់១០ឆ្នាំ នៃការបង្កើតក្រុមហ៊ុននេះឡើង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១០ ។
លោកឧកញ៉ា ហ៊ួត ជា បានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ មានការគាំទ្រពីអតិថិជន និងដៃគូរអាជីវកម្ម ព្រមទាំងសម្លឹងឃើញនូវសក្តានុពលក្នុងទីផ្សារកើនឡើងផ្នែកគ្រឿងសំណង់។ ក្រុមហ៊ុន ហ៊ួត ជា មានផែនការពង្រីកសាខាមរបស់ខ្លួន១០០សាខាបន្ថែមទៀត ក្នុងឆ្នាំ ២០២០ខាងនេះ ។
លោកឧកញ៉ាហួតជា បានឲ្យដឹងទៀតថា ចេញរកស៊ីដំបូងមានទុនវិនិយោគត្រឹមតែ៥,០០០ដុល្លារអាមេ រិក ប៉ុណ្ណោះ ។ ហើយមានបុគ្គលិកតែ២នាក់ គឺរូបលោកផ្ទាល់ និងបុគ្គលិកម្នាក់ទៀតដែលខិតខំអស់ពីកម្លាំងកាយ-ចិត្តក្នុងការស្វែងរកទីផ្សារលក់ចេញផលិតផលរបស់ក្រុមហ៊ុន និងខិតខំរៀនបន្ថែមដើម្បីយកចំណេះ ទៅរៀបចំដំណើរការក្រុមហ៊ុនឱ្យកាន់តែរីកចម្រើន។
ដោយមើលឃើញ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍លើវិស័យសំណង់ដែលកាន់តែរីកដុះដាលឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ទើបលោកសម្រេចចិត្ត បង្កើតក្រុមហ៊ុនខ្លួនឯង ។
សម្រាប់បើកដំណើរការក្រុមហ៊ុនជាលើកដំបូង ខ្វះខាតយ៉ាងខ្លាំង សូម្បីតែរថយន្តដឹកទំនិញឱ្យអតិថិជនក៏គ្មានដែរ តែដោយសារការខំព្យាយាម និងខំប្រឹងអស់ពីកម្លាំងពលកម្មកម្លាំងប្រាជ្ញា និងពេលវេលា ទើបធ្វើឱ្យក្រុមហ៊ុនរីកលូតលាស់លឿនរហ័ស មកទល់បច្ចុប្បន្នបង្កើតបាន សាខាមាន នៅក្នុងរាជធានីភ្នំពេញនិងតាមខេត្ត មួយចំនួន ដូចជាខេត្តកំពង់សោម កែប បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ សៀមរាប កំពង់ចាម កំពង់ធំ បាវិត និងខេត្តស្ទឹងត្រែងជាដើម ។
សូមបញ្ជាក់ថា ក្នុងពិធីគម្រប់ខួប១០ ក្រុមហ៊ុន នឹងប្រកាសផ្តល់មហារង្វាន់ដ៏អស្ចារ្យជូនអតិថិជនសម្រាប់ ឆ្នាំ ២០២០ រួមមាន រថយន្ត Mazda BT50 ស៊េរីឆ្នាំ ២០២០ រថយន្តដឹកឥវ៉ាន់ ម៉ូតូ smash ឆ្នាំ ២០២០ និងដំណើរ កម្សាន្តទៅកាន់ប្រទេសសិង្ហបូរី-សាំងហ្កាពួរ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ៕