ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Keller Williams (KW Cambodia) គ្រោងនឹងបើកការិយាល័យចំនួន១០០ទីតាំង នឹងប្រមូលដោយភ្នាក់ងារជំនាញប្រមាណ៧,០០០នាក់ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដើម្បីឆ្លើយតបនឹងតម្រួវការនៃវិស័យអចលនទ្រព្យនៅកម្ពុជា។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង អគ្គនាយកក្រុមហ៊ុន KW Cambodia បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នេះថា គោលដៅរបស់ក្រុមហ៊ុន KW Cambodia នឹងប្រមូលផ្តុំភ្នាក់ងារអចលនទ្រព្យ និងបើកការិយាល័យជាច្រើនកន្លែង ដើម្បីឆ្លើយតបនឹងការរីកលូតលាស់នៃអចលនទ្រព្យ។
លោកឧកញ៉ាបានបន្ថែមថា “ចក្ខុវិស័យរបស់យើងក្នុងរយៈពេល១យើងនឹងបើក ការិយាល័យឱ្យបាន១០០ ទីតាំង។ គោលដៅរបស់យើងគឺបើកគ្រប់ខណ្ឌ ខេត្ត គ្រប់ស្រុក ត្រូវតែមានវត្តមានរបស់យើង”។ ទីតាំងទាំង១០០នៅទូទាំងប្រទេស នឹងប្រមូលភ្នាក់ងាររបស់យើង ឱ្យបានយ៉ាងតិចបំផុត ៧,០០០នាក់”។
លោកឧកញ៉ាបានបន្តថា នៅពេលមានអវត្តមាននៅគ្រប់ខេត្ត ក្រុង ហើយមានមនុស្ស៧,០០០នាក់ វាមានន័យគាត់(អតិថិជន) ប្រើតែមនុស្សម្នាក់គឺមាន១០០ ការិយាល័យ និងមនុស្ស៧,០០០នាក់ចាំលក់ឱ្យគាត់។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានឱ្យដឺងទៀតថា មនុស្សចំនួន៧,០០០នាក់ និង ១០០ទីតាំង។ អតិថិជនចង់ទិញ និងលក់ យើងមានសេវាជួនគាត់ភ្លាមៗតែម្តង។ អត្ថប្រយោជន៍ នៅពេលដែលយើងមានទំហំធំ យើងមានគ្នាច្រើន គឺធ្វើកិច្ចការបានលឿន។
តាមការគ្រោងទុក នៅឆ្នាំ២០២៨ ក្រុមហ៊ុន KW Cambodia នឹងបង្កើតឱ្យមាន១០០ ទីតាំង ហើយភ្នាក់ងារយើងចំនួន៧, ០០០នាក់។ នេះជាទស្សនៈវិស័យរួមរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន នឹងឈានចូលក្នុងផ្សារហ៊ុននៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន KW Cambodia មាន៩សាខា និងមានអនុសាខាចំនួន៥ក្នុងសាខាចំនួន៩មានសាខានៅភ្នំពេញចំនួន៦នៅខណ្ឌទួលគោក ខណ្ឌជ្រោយចង្វារ ខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌដង្កោ និងខណ្ឌពោសែនជ័យ។ តាមបណ្តាខេត្ត ក្រុមហ៊ុនមាន ៣សាខា រួមសាខាខេត្តបាត់ដំបង សៀមរាប និងកំពង់ស្ពឺ។
ក្រុមហ៊ុនក៏មានអនុសាខាចំនួន៥រួមមាន អនុសាខានៅក្រុងបាវិត អនុសាខាក្រុងតាខ្មៅ អនុសាខាក្រុងកៀនស្វាយ អនុសាខាក្រុងប៉ោយប៉ែត និងអនុសាខាទីរួមខេត្តកំពត។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានថ្លែងថា ការប្រកួតប្រជែងជារឿងល្អ ព្រោះវាធ្វើឲ្យមនុស្សយើងរឹងមាំជាងមុន ហើយខ្ញុំសប្បាយចិត្ត នៅពេលមានមនុស្សជាច្រើនរំពឹងថា វានឹងធ្វើឱ្យវិស័យនេះកាន់តែរឹងមាំ ហើយអ្នកដែលមានវិជ្ជាជីវៈពិតប្រាកដឈរ ជើងបាន ហើយអ្នកមានកម្រិតស្ទើៗប្រឈមនឹងបរាជ័យ ព្រោះវាទីផ្សារសេរី ។
បើសិនក្រឡេកមើលកាលពី២០មុន វិស័យដីធ្លីមិនសូវជាមានដំណើរ មិនមានអ្នកណាចូលមកក្នុងទីផ្សារទេ ហើយអ្នករកស៊ីដីធ្លីក៏សូវមាន ហើយបរទេសក៏អត់សូវមកដែរ តែដល់ពេលឥឡូវនេះ វិស័យដីមានកើនឡើង បរទេសចូលមកច្រើន ខ្មែរក៏ច្រើន ដូច្នេះវិស័យដីធ្លី អាចរកថវិការបានច្រើន ដែលធ្វើឱ្យមានការចូលរួមច្រើនក្នុងវិស័យនេះ។ “គ្មានអ្នកណាចង់ធ្វើខុសទេ ដូច្នេះការងាររបស់យើងគឺប្រមូលពួកគាត់ដាក់ចូលក្នុង KW Cambodia ហើយយើងបង្រៀនគាត់ អប់រំគាត់ ថែទាំគាត់ និងគ្រប់គ្រងពួកគាត់ឱ្យធ្វើតាមយើង ដូច្នេះថ្ងៃក្រោយពួកគាត់នឹងធ្វើបានត្រឹមត្រូវ”៕