ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក គីម ជុងអ៊ុន ជំរុញមន្ត្រីរបស់ខ្លួនឲ្យមានវិធានការសន្តិសុខវិជ្ជមាន

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ ២០១៩នេះថា លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលរបស់ប្រទេសនេះ បានជំរុញមន្ត្រីក្រោមឱវាទរបស់ខ្លួន ឲ្យចាប់វិធានការផ្នែកសន្តិសុខជាលក្ខណៈវិជ្ជមាន និងមានប្រសិទ្ធភាពសម្រាប់ឆ្នាំ២០២០ខាងមុខនេះ ។

ការជំរុញរបស់លោក គីម ជុងអ៊ុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ នៃគណៈកម្មការមជ្ឈិមបក្ស របស់គណបក្សពលករកូរ៉េខាងជើង ក្នុងបំណងពិនិត្យមើល ពីសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅនយោបាយ សម្រាប់អនុវត្តនៅឆ្នាំ២០២០ខាងមុខ ទាំងនយោបាយក្នុង និងក្រៅប្រទេស ។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៧នៃគណៈកម្មការមជ្ឈិមបក្សកូរ៉េខាងជើង ត្រូវបានធ្វើឡើងដោយបិទទ្វារ និងមិនបានបង្ហាញឲ្យដឹងនោះទេ ទាក់ទិននឹងការសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ជាកាដូដល់អាមេរិក សម្រាប់ឆ្នាំថ្មី ។

ក្រោយពីកិច្ចប្រជុំនេះ កូរ៉េខាងជើងក៏មិនបានបង្ហើបដែរ អំពីកិច្ចចរចាជាមួយសហ រដ្ឋអាមេរិក ដែលប្រទេសនេះនៅតែបន្ត ឫក៏ត្រូវបញ្ចប់កិច្ចចរចាជាមួយអាមេរិកបន្តទៀតសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២០ខាងមុខនេះ ៕