ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកគីម ជុងអ៊ុន ធ្វើដំណើរទៅកាន់ប្រទេសចិនលើកទី៤នៅថ្ងៃអង្គារនេះ

 

មេដឹកនាំកំពូលវ័យក្មេងរបស់កូរ៉េខាងជើង លោគីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទីក្រុង ប៉េកាំង ប្រទេសចិនហើយ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩នេះ ។

តាមប្រភពពីCNN បានបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទី៤ហើយរបស់ លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសចិន ហើយក៏ជាលើកដំបូងដែរសម្រាប់ឆ្នាំ២០១៩នេះ ដែលកាលពីឆ្នាំ២០១៨កន្លងទៅមានចំនួន៣កើក ។

ប្រភពដដែលបានបន្ថែមថា លោក គីម ជុងអ៊ុន នឹងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិនតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ៕