ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ឡូវ ហ៊ឹង នាំយកអំណោយរបស់សម្ដេចតេជោជូនពលរដ្ឋនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរខេត្តកំពង់ចាម

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោក អ៊ែល សារ៉ុម ស្ថាបនិកក្រុមហ៊ុន KEP កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងបរិវេណវត្តទងត្រឡាច និងនាំយកមកថ្នាំពេទ្យ ប្រហុក និងថវិកាមួយចំនួន ផ្តល់ដល់ប្រជាពលរដ្ឋដែលមានជំងឺ នៅក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់​ចាម។

លោក អ៊ែល សារ៉ុម បានលើកឡើងថា យោងទៅលើការស្នើសុំអំពីព្រះសង្ឈ គណៈកម្មាអាចារ្យវត្តពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តទងត្រឡាច បានមូលមតិគ្នា រុះរើនូវសាលាឆាន់០១ខ្នង ដែលមានសភាពចាស់ទ្រុឌទ្រោឌ និងកសាងសាលាឆាន់ថ្មី០១ខ្នង ដែលទំហំ៨ម៉ែត្រ គុណ៣០ម៉ែត្រ ចាក់សាបពីក្រោម និងមានរចនាក្បាច់ផ្សេងៗថែមទៀតផង (ដោយក្នុងនោះលោក ឡូវ ហ៉ឹង និងលោក អ៊ែល សារ៉ុម ឧបត្ថម្ភថវិកា១,០០០ដុល្លារ ជាកិច្ចចាប់ផ្តើមការរុះរើសាលាឆាន់)។

លោកឧកញ៉ា ឡូវ ហ៊ឹង មានប្រសាសន៍ថា« ធ្វើដូច្នោះគឺ ដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់ប្រជាពលរដ្ឋទាំងអស់សូមអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតសន្ដិភាពជូនប្រជាពលរដ្ឋ »។

លោកឧកញ៉ាបន្តថា ប្រជាពលរដ្ឋឲ្យរួចផុតពីសេចក្តីស្លាប់ ក្នុងរបបដ៏ឃោរឃៅ ខ្មៅងងឹងត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ រហូតមកដល់ពេលនេះធ្វើឲ្យប្រទេសជាតិបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមាន សុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ជាមធ្យម៧ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជាប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។

លោកឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមថា តាមរយៈការចារិកទុកនូវពាក្យស្លោក ដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព» ម៉្យាង​វិញទៀត ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី នឹងធ្វើឲ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែង ដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។

ក្នុងនាមជាទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន សូម អំណរគុណជូនចំពោះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ ប្រវែង៧,០០០ម៉ែត្រនៅ ក្នុងឃុំទងត្រឡាច និងបើកការដ្ឋានស្ថាបនានា ពេលឆាប់ៗខាងមុខនេះ។

លោកឧកញ៉ា ឡូវ ហ៊ឹងនិងលោក អ៊ែល សារ៉ុម បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភប្រជាពលរដ្ឋ ប្រមាណ​២៥០​គ្រួសារ ក្នុងគ្រួសានីមួយៗ ទទួលបានថវិកា១ម៉ឺនរៀល ប្រហុក និងថ្នាំពេទ្យ៣កញ្ចប់ ឧបត្ថម្ភការកសាងសាលាឆាន់ ជាកិច្ចចាប់ផ្តើមដំបូង ១,០៥០ដុល្លា ឧបត្ថម្ភអ្នកមីងពិការ​១០០ដុល្លា គ្រួសារមានជំងឺ១០០ដុល្លា។

លើសពីនេះបានឧបត្ថម្ភគ្រួសាកូនខ្ចី០៥ គ្រួសារដោយគ្រួសារនីមួយ ទទួលបានថវិកា១០ម៉ឺនរៀល ឧបត្ថម្ភឃុំទងត្រឡាច៥០ម៉ឺនរៀល ឧបត្ថម្ភប្រជាការពារ២២ម៉ឺនរៀល ឧបត្ថម្ភការរៀបចំកម្មវិធី២២ម៉ឺនរៀលផងដែរ៕