ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន ផ្តល់មេធាវីជួយការពារអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងសកម្មភាពប្រកបវិជ្ជាជីវៈ ដែលធានាដោយច្បាប់

(ភ្នំពេញ)៖ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន  បានប្រការផ្តល់មេធាវីជួយការពារអ្នកសារព័ត៌មាន នៅពេលជួបបញ្ហាប្តឹងផ្តល់ពាក់ព័ន្ធនឹងសកម្មភាពប្រកបវិជ្ជាជីវៈរបស់ខ្លួន។

សម្តេចតេជោបានប្រកាសជាសាធារណៈបែបបនេះ ក្នុងសុន្ទរកថាថ្លែងពិធីជួបជុំអ្នកសារព័ត៌មានជិត៦០០០នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នាសាលសន្នសីទកោះពេជ្រ ក្នុងរាជាធានីភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រុមមេធានីស្ម័គ្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលដ២កនាំដោយលោក គី តិច អតីតប្រធានគណៈមេធាវីកម្ពុជា គឺជាអ្ដឹនកកនាំការងារនេះ ដើម្បីជួលើកតម្លើងសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

ស្របពេលនៃការសម្រេចផ្តល់មេធាវីការពារនេះ សម្តេចតេជោ ក៏មិនភ្លេចណែនាំ «កុំបំពានសិទ្ធិអ្នកដទៃ កុំនិយាយបំភ្លៃការពិត»     ដែលតម្លៃពិតនៃវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជួយការពារផលប្រយោជន៍ជាតិ និងសន្តិភាពរបស់កម្ពុជា។

សូមរំឭកថា កាលពី​ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ជាង១០០០​នាក់ ជា​ជំនួប​លើកដំបូង កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ សុខា ភ្នំពេញ នៅ​ជ្រោយចង្វារ​។ លើក​ទី​២ នៅ​ថ្ងៃទី​២១ មករា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ និង​លើក​ទី៣ នៅ​ថ្ងៃទី​១១ មករា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ​។​

​ជំនួប​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន ៣​លើក​កន្លងមក ត្រូវបាន​ចាត់ទុកថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ នៅក្នុង​វិស័យ​សារព័ត៌មាន​កម្ពុជា ដែលជា​ឱកាស​ឲ្យ​អ្នកសារព័ត៌មាន​ក្នុងស្រុក បាន​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​ដូចគ្នា មកពី​បណ្តា​ខេត្ត និង​ក្នុង​រាជធានី​ភ្នំពេញ បាន​ជជែក​ពិភាក្សាគ្នា និង​ចែករំលែក​បទពិសោធន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។

​ការអញ្ជើញ​ផ្តល់​កិត្តិយស​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ជំនួប​ជាមួយ​អ្នកកាសែត គឺ​បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​អ្នកសារព័ត៌មាន ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ ក្នុង​ការជួយ​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ អោយ​កាន់តែ​រីកចម្រើន​៕