ប្រ៊ុយណេ៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងផ្នែកឯកជន ចូលរួមតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ (Travex 2020) នាឱកាសនៃវេទិកាទេសចរណ៍ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ។
ការតាំងពិព័រណ៍ទេសចរណ៍អាស៊ាននេះរៀបចំឡើងជារៀងរាល់ឆ្នាំ ស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
មានតំណាងក្រុមហ៊ុននិងប្រតិបត្តិករនៃអាស៊ាន និងអន្តរជាតិ ចូលរួមសរុបប្រមាណ ៧៥០នាក់ ក្នុងនោះមានស្តង់ពិព័រណ៍ (Booths) ២៥០ និងអ្នកលក់ (Sellers) ចំនួន២៥០ក្រុមហ៊ុន និងអ្នកទិញ (Buyers) ចំនួន១៥០ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយ និងបង្កើតទំនាក់ទំនងធុរកិច្ច។
ជាមួយគ្នានេះដែរ កម្ពុជាមានការចូលរួមពីក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ចំនួន ០៣ក្រុមហ៊ុន និងសណ្ឋាគារ១ ៕