យោងតាម លោក លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនិងជំងឺឆ្លង CDC បានបញ្ជាក់ឲ្យដឹងថា រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៨ មករា ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មីគាត់មានសុខភាពល្អគ្មានរោគសញ្ញាធ្ងន់ធ្ងរទេ។ យើងងបានរកឃើញអ្នកប៉ះពាល់ និងជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ ។
លោកបានបន្ថែមថា «មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃហើយគ្រូពេទ្យថែទាំអ្នកជំងឺ គ្មានចេញរោគសញ្ញាអ្វីទេនិងគ្រប់គ្រូពេទ្យបំរើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរើការងារក្នុងមន្ទីរពេទ្យជាធម្មតា» ។
រហូតពេលនេះពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ។