ទស្សនសង្គម៖ តើការផុសព័ត៌មានក្លែងក្លែងជា« ឱកាសនិយម »ចាត់ទុកថាជាប្រភេទមនុស្សអាក្រក់ក្នុងសង្គម
មានមនុស្សពីរប្រភេទដែលចាត់ទុកថាជាប្រភេទមនុស្សអាក្រក់គឺ ៖
ទី ១ :- ប្រភេទមនុស្សបំពុលសង្គម តាមរយ:ការផុសព័ត៌មានក្លែងក្លាយ ជាហេតុនាំអោយមានការជ្រួលច្របល់ពីសំណាក់ប្រជាពលរដ្ឋអំពីជំងឺរលាកសួតប្រភេទថ្មីកូរ៉ូណា ។
ទី ២:- ប្រភេទមនុស្ស« ឱកាសនិយម » ឆ្លៀតឆក់ឱកាសដែលប្រពលរដ្ឋខ្មែរទូទាំងប្រភេសមានការភ័យព្រួយខ្លាចជំងឺឆ្លងដ៏សាហាវនេះ តាមរយៈការបំផុលព័ត៌មានមួយចំនួនធំពីប្រភេទមនុស្សខាងលើផង ពពួកមនុស្សនេះបានលក់ម៉ាសតម្លើងថ្លៃកប់ពពក ។
– ប្រទេសមនុស្សទី ១ ពពួកមនុស្សនេះមិនខ្វល់អ្វីទាំងអស់គឺ រាល់ហេតុការណ៍ណាមួយកើតឡើង បើជារឿងតូច គេខំបំភ្លៃព័ត៌មានអោយមើលឃើញធំ ។ បើជារឿងធំ គេខំបំប៉ោងអោយកាន់តែធំ ។
ទន្ទឹមនេះ ក្រៅពីបំប៉ោងព័ត៌មានដើម្បីបំពុលសង្គម ពួកនេះក៏តែងតែសរសេរចំអក បញ្ចើចបញ្ចើនិងមើលស្រាលដល់មន្ត្រីជំនាញរបស់ជាតិថែមទៀតផង ។ ឯ ប្រភេទមនុស្សទី ២ គឺជាពពួកមនុស្សមានចិត្តលោភលន់ហួសហេតុ គ្មានគុណធម៌ និងធម៌មេត្តាក្នុងខ្លួនឡើយ ។ ពួកគេឆក់ឱកាសធ្វើយ៉ាងណាអោយតែបានលុយចូលហោប៉ៅ ទោះបីមានកើតរឿងអីក៏មិនខ្វល់ ។
ផ្តើមចេញពីទង្វើដ៏គួរអោយស្អប់ខ្ពើមរបស់មនុស្សទាំងពីរប្រភេទខាងលើក្នុងហេតុការណ៍នេះ ប្រជាពលរដ្ឋដែលបានដឹង បានស្គាល់ចរិតពួកគេហើយ ត្រូវកត់ចំណាំអោយច្បាស់ ហើយត្រូវបដិសេធចាប់ពីពេលនេះតទៅ គឺ ៖
– ឈប់មើលរាល់ការផុសរបស់គេ ។
– ឈប់ទៅទិញឱសថពីឱសថស្ថានណា ដែលបានលក់ម៉ាសតម្លើងថ្លៃកន្លងមក ។
ការធ្វើបែបនេះ គឺជាការដាក់ទោសទ័ណ្ឌដោយប្រយោលចំពោះពួកគេ ដើម្បីអោយកែប្រែផ្តត់គំនិតដ៏អាក្រក់នេះ មកជាមនុស្សល្អវិញ ៕ ( បើខុសឆ្គងសូមអធ្យាស្រ័យ )