ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គ្រប់គ្រងការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌គ្រប់ភូមិសាស្រ្ត

គោលការណ៍៤ចំណុច​៖ គ្រប់គ្រងការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌គ្រប់ភូមិសាស្រ្ត

១៖ ពង្រឹងការងារព័ត៌មានបំភ្លឺសាធារណមតិជាតិ-អន្តរជាតិចំពោះរាល់ករណីកូដកម្ម-បាតុកម្ម និងសកម្មភាពល្មើសច្បាប់របស់ក្រុមជ្រុលនិយម ដោយប្រើប្រាស់គ្រប់មធ្យោបាយ តាមរយៈអាជ្ញាធរមូលដ្ឋានភូមិ ឃុំ-សង្កាត់ អង្គការសហជីព អង្គការមិនមែនរដ្ឋាភិបាល បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធឃោសនា និងអ្នកការទូត។

២៖ ត្រូវគ្រប់គ្រងករណីឧបទ្ទវហេតុផ្សេងៗ ដូចជា ឃាតកម្មនយោបាយ ឃាតកម្មលើសកម្មជនល្បីៗ សិល្បករល្បីៗ ព្រឹត្តិការណ៍កីឡា បុណ្យជាតិ អន្តរជាតិ និងហានិភ័យជាយថាហេតុ។ ត្រូវមានផែនការទប់ស្កាត់ និងដោះស្រាយការបំផុសចលាចលបង្កើតបដិវត្តពណ៌តាមករណីនីមួយៗ។

៣៖ ខិតខំអនុវត្តបទបញ្ជាលេខ ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម និងសារាចរណែនាំលេខ១០សរណន ស្តីពីការប្រគល់ភារកិច្ចជូនអភិបាលរាជធានី ខេត្ត ជួយសម្រួលដល់ការគ្រប់គ្រងរោងចក្រ សហគ្រាស ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានី ខេត្ត។

៤៖ ត្រូវខិតខំដោះស្រាយករណីរោងចក្រ សហគ្រាសដួលរលំ ដោយថៅកែរត់ចោល តាមស្មាតីលិខិតលេខ ២៣៩ សជណ.អវ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ទីស្តីការគណរដ្ឋមន្រ្តី និងសេចក្តីសម្រេច លេខ០២គកប ចុះថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៨ ស្តីពីការបង្កើតគណកម្មការដោះករណីរោងចក្របិទទ្វាដោយម្ចាស់រត់ចោល ។