ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សាឡន កំពុងពេញនិយម និងរីកដុះដាលពាសពេញប្រទេស ស្របពេលដែលពលរដ្ឋមានជីវភាពល្អប្រសើរ 

តម្រូវការរបស់មនុស្សមិនគ្រប់គ្រាន់នោះទេ តែវាអាស្រ័យទៅលើជីវភាពប្រចាំថ្ងៃរបស់ពួកគេតែប៉ុណ្ណោះ បើទោះជាប្រទេសកម្ពុជាកំពុងស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងណាក្តី ប៉ុន្តែគេមើលឃើញថា ប្រជាពលរដ្ឋនៃប្រទេសនេះមានជីវភាពល្អប្រសើរ នាក្នុងអំឡុងពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ ស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញ ដែលជាការផ្តល់ឱកាសឱ្យពលរដ្ឋ ប្រកបមុខរបរចិញ្ចឹមជីវិត ទៅតាមចំណង់ចំណូលចិត្ត ចំណេះ ជំនាញ និងទៅតាមការប្រែប្រួល នៃបរិបទរស់នៅរបស់ប្រជាពលរដ្ឋ។

ជាក់ស្តែង បច្ចុប្បន្ន វិស័យថែរក្សាសម្ផស្ស ឬសាឡន ត្រូវបានគេមើលឃើញថា កំពុងមានការពេញនិយមយ៉ាងខ្លាំង ពីប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនថាតែនៅទីក្រុង ទីប្រជុំជន និងជនបទនោះទេ គឺមានការរីកដុះដាលពាសពេញប្រទេស ទៅតាមលទ្ធភាពនិងសមត្ថភាពរបស់សហគ្រិននីមួយៗ។ ភាពរីកចំរើន និងភាពស៊ីវីល័យទាំងនេះ ក៏ដោយសារតែប្រជាពលរដ្ឋមានជីវភាពល្អប្រសើរផងដែរ។

អ្នកស្រី តោ ទិត្យាណា ម្ចាស់ហាង ឌឹ វ៉ាយ ហូម សាឡន បានបង្ហាញពីការមើលឃើញថា បច្ចុប្បន្ននេះ ប្រជាជនមានជីវភាពគាប់ប្រសើរ ចូលចិត្តភាពស្អាត ស៊ីវីល័យនិងចង់បាននូវអ្វីៗដែលថ្មី ព្រមទាំងគុណភាព សុវត្ថិភាព និងជំនឿទុកចិត្ត លើផ្នែកសាឡន និងបានបង្កើតហាង ឌឹ វ៉ាយ ហូម សាឡន នេះឡើង នៅលើបណ្តោយផ្លូវ សឡា (៣៧១) គិតចុះពីផ្លូវ២០០៤ទៅប្រហែលជាងមួយគីឡូម៉ែត្រ ដើម្បីបំរើសេវាកម្មសាឡនជូនអតិថិជនគ្រប់លំដាប់ ជាពិសេសផ្តោតទៅលើការថែរក្សាសក់ និងលាបពណ៌សក់ ដោយប្រើប្រាស់នូវផលិតផល នាំមកពីប្រទេសអាល្លឺម៉ង់ តម្រូវតាមចំណង់ចំណូលចិត្តរបស់អតិថិជន។

ក្រៅពីនេះ ក៏មានមេជាង និងជាង ជាច្រើនរូបទៀត ដែលមានចំណេះ ជំនាញច្បាស់លាស់ សម្រាប់បំរើសេវាកម្មជូនអតិថិជនគ្រប់ម៉ោងពេលធ្វើការផងដែរ។ យ៉ាងណាលោកស្រីបង្ហាញពីចេតនាថា នឹងពង្រីកសេវាកម្មរបស់ខ្លួនជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ដែលពេញចិត្ត និងគាំទ្រ ឌឹ វ៉ាយ ហូម សាឡន៕