អ្នកកាសែតកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសគណៈ កម្មាធិការនាយក សម្រាប់អាណត្តិទី៦ ដែលជាអាណត្តិថ្មីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះដោយមានសមាជិក សមា ជិកាចូលរួមប្រមាណជាង១៦៤នាក់ នៅភោជនីយដ្ឋានទន្លេបា សាក់ ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ប៉ែន បូណា ប្រធានអាណត្តិមុន និងបានបន្តជាប់ជាប្រធានអាណត្តិទី៦ បានអះអាងថា រយៈពេលកន្លងមក ក្លិបអ្នកកាសែតកម្ពុជាបានជួយអ្នកកាសែតជាច្រើន ដែលបានជួបបញ្ហាផ្លូវច្បាប់ តែក្លឹបអ្នកកាសែតកម្ពុជាជួយអ្នកសារព័ត៌មានខាងក្រោយឆាក គឺតាមរយៈការសម្របសម្រួលរវាងភាគីទំនាស់ ដែលធ្វើឲ្យក្លឹបអ្នកកាសែតកម្ពុជាមិនសូវឮឈ្មោះឮសំលេងនៅក្នុងសង្គមនោះទេ។
លោកអះអាងទៀតថា កន្លងមកបានបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានបានជាច្រើនវគ្គ ទាំងអ្នកសារព័ត៌មានអាជីព និងមិនអាជីព។
គណៈកម្មាធិការ នា យកដែល ជាប់បោះឆ្នោតអាណត្តិ ទី ៦ ដែល ជា អាណត្តិ ថ្មី រួមមាន៖
១ លោក ខៀវ កូឡា ប្រធានផ្នែកកិច្ចការព័ត៌មានអន្តរជាតិទូរទស្សន៍ CNC
២. លោក ជេត សន ស្ថាបនិកក្លិបអ្នកកាសែតកម្ពុជា
៣. លោកស្រី ថុង សុវណ្ណរង្សី អភិបាលកាសែតកោះសន្តិភាព
៤. លោក ទាវ សារៈមុនី និពន្ធនាយកកាសែតរស្មីកម្ពុជា
៥. លោក នៅ សុភ័ស្ស នាយកសារព័ត៌មាន CLICK NEWS នៃ CBS
៦. លោក ប៉ែន បូណា និពន្ធនាយកទូរទស្សន៍ PNN
៧. លោក ពុយ គា ប្រធានអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារព័ត៌មានក្យូដូ
៨. កញ្ញា យ៉ាន់ លីណា នាយិកាវិទ្យុវាយោ FM
៩. លោក លាង ដឺលុច សហស្ថាបនិកសារព័ត៌មានថ្មីៗ
អាណត្តិថ្មី
– លោក ប៉ែន បូណា ជាប្រធាន
– លោក ពុយ គា ជា អគ្គលេខា ធិការ
– លោក លាង ដឺ លុច ជា នាយក ប្រតិបត្តិ
– លោក ជេត សន ជា ប្រធាន ផ្នែក រដ្ឋ បាល