យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា ទំហំនៃការនាំចេញរបស់កម្ពុជាមានសន្ទុះកំណើនកើនឡើងប្រមាណ ១៥% ក្នុងនោះលំហូរទុនវិនិយោគផ្ទាល់ពីបរទេស មានកំណើន ១៣% នៃ ផសស បានធ្វើឱ្យតុល្យភាពនៃជញ្ជីងទូទាត់កាន់តែមានលក្ខណៈល្អប្រសើរ។
តួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តថា ទុនបម្រុងអន្តរជាតិបានកើនឡើងប្រមាណជាង ១៧,៤ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាបាននូវការនាំចូលរហូតទៅដល់ប្រមាណ ៨ខែនេះ ។
នៅក្នុងឆ្នាំ២០១៩ សកម្មភាពសេដ្ឋកិច្ចនៅក្នុងរយៈពេលពីរខែចុងឆ្នាំ មានការថមថយខ្លះ ពិសេសវិស័យទេសចរណ៍ និងសំណង់ក្តី, ដែលប្រការនេះ អាចធ្វើឱ្យយើងចាត់ទុកថា កម្ពុជាជាប្រទេសដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងអាស៊ាន ក្នុងនោះ អត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាប អត្រាប្តូរប្រាក់នៅតែបន្តមានស្ថិរភាពល្អ ក្នុងខណៈដែលអត្រាអ្នកអត់ការងារធ្វើតាមការអង្កេតរបស់ WB មានប្រមាណតែ ០,៣% ប៉ុណ្ណោះ។
ទំហំនៃការនាំចេញរបស់កម្ពុជាមានសន្ទុះកំណើនល្អ ដោយមានការកើនឡើងប្រមាណ ១៥% និងមានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសមានកំណើនរហូតទៅដល់ ១៣% នៃ ផសស ដែលធ្វើឱ្យតុល្យភាពនៃជញ្ជីងទូទាត់កាន់តែមានលក្ខណៈល្អប្រសើរជាទូទៅក្នុងនោះទុនបម្រុងអន្តរជាតិបានកើនឡើង រហូតដល់ប្រមាណជាង ១៧,៤ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាបាននូវការនាំចូលរហូតទៅដល់ប្រមាណ ៨ខែ។
សូមរំលឹកថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាពខាងលើនេះ កម្ពុជាក៏សម្រេចបាននូវលទ្ធផលល្អប្រសើរនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនដ៏រឹងមាំ និងកាន់តែមានចីរភាព នៅក្នុងការប្រមូលចំណូលគ្រប់ប្រភេទ និងប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងការគ្រប់គ្រងចំណាយថវិកាជាតិ។
ប្រការនេះ បានធ្វើឱ្យកម្ពុជាសម្រេចបាននូវអតិរេកថវិកាចរន្តហូតទៅដល់ជាង ៨%នៃផសស ធៀបនឹងការគ្រោងប្រមាណតែ ២,៨១ នៃ ផសស ដែលធ្វើឱ្យប្រាក់សន្សំរបស់រាជរដ្ឋាភិបាលបានកើនឡើងដល់ប្រមាណ ១៨% នៃ ផសស សម្រាប់ពង្រីកលំហូរថវិកា និងធនធានថវិកាបម្រុងទុក សម្រាប់ត្រៀមទប់ទល់នឹងវិបត្តិនិងហានិភ័យផ្សេងៗជាយថាហេតុ។
ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានៅតែមានចីរភាព និងហានិភ័យកម្រិតទាប។ បើគិតបញ្ចូលទាំងបំណុលសាធារណៈ និងបំណុលឯកជន ស្ថានភាពបំណុលរបស់ប្រទេសយើងនៅមានកម្រិតទាបនៅឡើយ ដែលនេះជាចំណុចខ្លាំងរបស់កម្ពុជា៕