ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ត្រឹមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ពុជា-កូរ៉េ មានទឹកប្រាក់ ១ពាន់លានដុល្លារអាមេរិក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២០នេះ​ នៅក្នុងឱកាសនៃការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិភព លោកឆ្នាំ២០២០ នៅសាធារណរដ្ឋកូរ៉េបានបញ្ជាក់់់់ថា ទំហំពា ណិជ្ជកម្មនៅឆ្នាំ២០១៩ មានជិត ១ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងមានប្រមាណ ៣០ភាគរយ ហើយកូរ៉េខាងត្បូងនាំចូលកម្ពុជាមានប្រមាណ ៧០ភាគរយ។

សម្តេចតេជោបន្តថា ទំនិញកម្ពុជានាំទៅកាន់ប្រទេសកូរ៉េខាងត្បូងមានច្រើនបំផុតជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ ក្រដាសកាតុង និងផលិតផលកសិកម្មមួយចំនួនទៀត។

សម្តេចមានប្រសាសន៍ទៀតថា ទំនិញកម្ពុជានាំចូលពីប្រទេសកូរ៉េខាងត្បូងវញ មានដូចជា ក្រណាត់ត្បាញ រថយន្ត ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិកជាដើម។

សម្ដេចតេជោក៏បានបង្ហាញនូវក្តីមោទនភាពចំពោះផលិតផលផ្លែស្វាយរបស់ប្រទេសកម្ពុជាដែលត្រូវបាននាំចូលមកកាន់ទីផ្សាររបស់ប្រទេសកូរ៉េក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ដែលនេះក៏ជាការបង្ហាញអំពីភាពរីកចម្រើននៃវិស័យកសិកម្មផលិតផលផ្លែស្វាយរបស់ប្រទេសកម្ពុជាដែលមានគុណភាពល្អអាចនាំមកកាន់ទីផ្សាររបស់ប្រទេសកូរ៉េបាន។

សម្តេចតេជោក៏ជំរុញឲ្យមានការគាំទ្រផ្លែស្វាយកម្ពុជា និងជំរុញលើកទឹកចិត្តឲ្យកសិករកម្ពុជាបង្កើនការដាំដុះផលដំណាំស្វាយបន្ថែមផងដែរ​ ដើម្បីមានឱកាសនាំចេញមកកាន់ទីផ្សារកូរ៉េជាបន្តបន្ទាប់ទៀត។