រុស្ស៊ី បានដាក់បង្ហាញនាវាមុជទឹកជំនាន់ទី៤ ប្រភេទ Borei-Class ដែលជានាវាមុជទឹកសម្រាប់បាញ់មីស៊ីល បំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ។
នាវាមុជទឹកប្រភេទ Borei-Class ត្រូវបានផលិតឡើងដំបូងដោយអតីតសហភាពសូវៀត កាលពីឆ្នាំ១៩៨០ ។
នាវាមុជទឹកថ្មីជំនាន់ទី៤នេះ ត្រូវបានធ្វើទំនើបកម្មទាំងទម្ងន់ និងទាំងប្រព័ន្ធបច្ចេកវិទ្យា ដោយមានទម្ងន់ត្រឹមតែ២៤០០០តោន គឺស្រាលជាងនាវាមុជទឹកម៉ូដែលចាស់ ដែលមានទម្ងន់រហូតដល់៤៨០០០តោន ។
ចំណែកគ្រាប់មីស៊ីលដែលត្រូវបានបំពាក់លើនាវាមុជទឹកជំនាន់ទី៤នេះ គឺជាប្រភេទគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបំពាក់ដោយក្បាលគ្រប់នុយក្លេអ៊ែរ RSM-56 “Bulava” មានកម្លាំង៥៥០គីឡូតោន ៕